ប្រធានស្ដីទី​​ក្រសួង​សន្ដិសុខ​​មាតុភូមិ​​អាមេរិក​​សុំ​ចុះ​ចេញពី​តំណែង​

12-10-2019 11:35 am 269
រដ្ឋមន្ដ្រីក្រសួងសន្ដិសុខអាមេរិកដែលសុំចុះចេញពីតំណែង

​ប្រធានស្ដីទី​ក្រសួង​សន្ដិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក លោក​ខេ​វិន ម៉ឹក​អា​លី​នែ​ន​(Kevin McAleenan) បាន​សុំ​ចុះ​ចេញពី​តំណែង​បន្ទាប់ពី​បម្រើការ​បាន​រយៈពេល​៦​ខែ​។ នៅក្នុង​ប្រព័ន្ធ​ធ្វី​ត​ទ័​រលោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​បាន​និយាយថា លោក​ម៉ឹក​អា​លី​នែ​ន​ចង់​ចំណាយពេល​ជាមួយ​គ្រួសារ​ឲ្យបាន​ច្រើន ហើយ​អ្នក​ជំនួស​តំណែង​លោក​នឹងត្រូវ​តែងតាំង​នៅ​សប្ដាហ៍​ក្រោយ​។​

​លោក​ម៉ឹក​អា​លី​នែ​ន​អាយុ​៤៨​ឆ្នាំ គឺជា​មនុស្ស​ទី​បួន​ហើយ​ដែល​ចូល​កាន់តំណែង​ប្រធាន និង​ជា​រដ្ឋមន្ដ្រីក្រសួង​សន្ដិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក ក្នុងអំឡុងពេល​កាន់អំណាច​របស់លោក​ត្រាំ​។ លោក​បាន​ត្រួតពិនិត្យ​គោលនយោបាយ​ដ៏​តឹងរ៉ឹង​របស់លោក​ត្រាំ ក្នុង​បំណង​ទប់ស្កាត់​ជនអន្ដោប្រវេសន៍​ឆ្លងកាត់​ព្រំដែន​ជាមួយ​ម៉ិក​ស៊ិក​។ ប៉ុន្ដែ​ទោះជា​យ៉ាងណាមិញ​ក្រុមអ្នកវិភាគ​និយាយថា ទំនាក់ទំនង​ដ៏​ចម្រូងចម្រាស​ជាមួយ​ប្រធានាធិបតី លោក​ម៉ឹក​អា​លី​នែ​ន​បាន​រិះគន់​ទៅលើ​ការជជែក​ដេញដោល​ពី​បញ្ហា​ជនអន្ដោប្រវេសន៍​៕

ព័ត៌មានផ្សេងទៀត