អាមេរិក​-​ចិន​​ឯកភាព​​ជំហាន​ទី​មួយ​​នៃ​កិច្ចព្រមព្រៀង​​បញ្ចប់​ជម្លោះ​​ពាណិជ្ជកម្ម​

12-10-2019 10:41 am 341
រូបភាព​លោកត្រាំ(ស្ដាំ)ជួបជាមួយមន្ដ្រីជាន់ខ្ពស់ចិន

​សហរដ្ឋអាមេរិក​និង​ចិន​បាន​ឯកភាព​លើ​ជំហាន​ទី​មួយ ដើម្បី​ឆ្ពោះ​ទៅ​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។ ការឯកភាព​ធ្វើឡើង​កាលពី​ថ្ងៃ​សុក្រ ហើយ​ក្រោយ​ការព្រមព្រៀង​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ក៏​ផ្អាក​ការ​គំរាម​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​។ យ៉ាងណាមិញ​មន្ដ្រី​តំណាង​ប្រទេស​ទាំង​ពីរ​និយាយថា កិច្ចព្រមព្រៀង​នេះ​ត្រូវតែ​មាន​ចុះ​ក្នុង​លិខិត ហើយក៏​ទាមទារ​ឲ្យបំពេញ​កិច្ចការ​ជាច្រើន​ទៀត​ដើម្បី​អាច​បញ្ចប់​ជំហាន​ដំបូង​នេះ​បាន​។​

​កិច្ចព្រមព្រៀង​មួយ​ផ្នែក​គ្របដណ្ដប់​លើ​វិស័យ​កសិកម្ម ហិរញ្ញវត្ថុ និង​ផ្នែក​ខ្លះ​នៃ​ការការពារ​កម្មសិទ្ធិក​ម្ម​បញ្ញា​។ វា​ជា​សញ្ញា​បង្ហាញ​ពី​ជំហាន​ដ៏​ធំ​បំផុត​ឆ្ពោះ​ទៅរក​ដំណោះស្រាយ នៃ​ការដំឡើង​ពន្ធ​រយៈពេល​១៥​ខែ​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​។ សង្គ្រាម​ពាណិជ្ជកម្ម​កន្លងមក​បាន​វាយលុក​ទីផ្សារ​ហិរញ្ញវត្ថុ និង​ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ​។ ចំពោះ​កិច្ចព្រមព្រៀង​មិន​បាន​បញ្ជាក់​លម្អិត​ចំណុច​សំខាន់ៗ​ទេ ប៉ុន្ដែ​លោក​ត្រាំ​ថា​វា​អាច​ចំណាយពេល​៥​សប្ដាហ៍ ដើម្បី​ទទួលបាន​កិច្ចព្រមព្រៀង​លាយលក្ខណ៍​ជា​អក្សរ​៕

ព័ត៌មានផ្សេងទៀត