អ្នកសេដ្ឋកិច្ច​ថា ​កម្ពុជា​​ជំពាក់​បំណុល​បរទេស​ នៅ​មិនទាន់​​ដល់​កម្រិត​​ប្រកាសអាសន្ន​ទេ​​

11-10-2019 5:06 pm 461

​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំពុង​ពិភាក្សា​លើ​សេចក្តីព្រាង​«​យុទ្ធសាស្ត្រ​ស្តីពី​ការគ្រប់គ្រង​បំណុល​សាធារណៈ​។​

​ទាក់ទង​បញ្ហា​បំណុល​កម្ពុជា​ពេលនេះ មាន​មជ្ឈដ្ឋាន​មួយចំនួន បារម្ភ​ពី​ការ​ជាប់ផុង​ក្នុង​អន្ទាក់​បំណុល​ចិន ខណៈ​តួលេខ​ដែល​កម្ពុជា​ខ្ចីបុល​បរទេស ជាពិសេស​ប្រទេស​ចិន ក៏​ចេះតែ​បន្ត​កើនឡើង​ខ្ពស់​គួរឱ្យកត់សម្គាល់​។​

​ប៉ុន្តែ អ្នកជំនាញ​សេដ្ឋកិច្ច លោក​បណ្ឌិត​គី សេរី​វឌ្ឍន៍ លើកឡើងថា កម្ពុជា​ជំពាក់​បំណុល​បរទេស នៅ​មិនទាន់​ដល់​កម្រិត​ប្រកាសអាសន្ន​នៅឡើយ​ទេ​។ លោក​ថា បើ​ធៀប​នឹង​GDP គឺ​កម្ពុជា​ទើបនឹង​ខ្ចី​បរទេស​ប្រមាណ​២៨% ប៉ុណ្ណោះ នៃ​GDP​កម្ពុជា​។ តែ​យ៉ាងណា លោក​ក៏​ព្រមាន​ពី​ហានិភ័យ​ខ្លះ​ដែរ ខណៈដែល​កម្ពុជា​ផ្តោត​កម្ចី​នេះ​តែមួយ​ប្រភព គឺ​ប្រទេស​ចិន ដូច្នេះ ....

​ជា​បន្ត សូម​ស្តាប់​ការលើកឡើង​របស់លោក​គី សេរី​វឌ្ឍន៍ តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖ ​

ព័ត៌មានផ្សេងទៀត