នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​​​មួយគ្រឿង​​​​​​​រង​ការវាយប្រហារ​​ពី​មី​ស៊ី​ល​ពីរ​គ្រាប់​

11-10-2019 3:50 pm 1623
រូបភាព​នាវា​ដឹកប្រេង​អ៊ីរ៉ង់​ដែលរង​ការវាយប្រហារ​កន្លងមក

​នាវា​ដឹក​ប្រេង​មួយគ្រឿង​របស់​អ៊ីរ៉ង់ ត្រូវបាន​វាយប្រហារ​ដោយ​មី​ស៊ី​លពីរ​គ្រាប់ នៅក្បែរ​ឆ្នេរសមុទ្រ​របស់​អា​រ៉ាប៊ីសាអូឌីតនៅ​ថ្ងៃទី​១១​តុលា​នេះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​។ នាវា​ដឹក​ប្រេង​មួយគ្រឿង​នោះ​ក្រោយ​រង​ការវាយប្រហារ​ត្រូវបាន​ភ្លើង​ឆេះ​យ៉ាងខ្លាំង និង​រង​ការបំផ្លាញ​ធុង​ដាក់​ប្រេង​ផងដែរ ដែល​ធ្វើឲ្យ​ធ្លាយ​ប្រេងចូល​ក្នុង​សមុទ្រ ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៩៦​គីឡូម៉ែត្រ​ពី​កំពង់ផែ​ជេដ​ដាហ៍​(Jeddah)​របស់​អា​រ៉ាប៊ីសាអូឌីត​។​

​ការវាយប្រហារ​នេះ​គឺជា​ហេតុ​ការ​ថ្មី​មួយទៀត​កើតឡើង​នៅក្នុង​សមុទ្រ​ក្រហម ហើយ​វា​ទំនង​នឹង​ធ្វើឲ្យ​ផ្ទុះ​ភាព​តានតឹង​កាន់តែខ្លាំង​រវាង​អ៊ីរ៉ង់​ជាមួយ​អា​រ៉ាប៊ីសាអូឌីត​។ ជុំវិញ​បញ្ហា​នេះ​នៅ​ពុំទាន់​មាន​ការលើកឡើង​យ៉ាងណាទេ ពី​សំណាក់​ភាគី​អា​រ៉ាប៊ីសាអូឌីត​។ ទីភ្នាក់ងារ​សារព័ត៌មាន​អ៊ីរ៉ង់​ISNA​បាន​ដកស្រង់​សម្ដី​ប្រភព​ផ្ដល់ព័ត៌មាន​និយាយថា នាវា​ត្រូវបាន​វាយប្រហារ​ក្នុង​លក្ខណៈ​ភេ​វរ​កម្ម ហើយ​ធុង​ផ្ទុក​ប្រេង​ចំនួន​ពីរ​ត្រូវបាន​បំផ្លាញ​។ ប៉ុន្ដែ​នាវា​នៅ​អាច​ដំណើរការបាន ហើយ​មនុស្ស​នៅលើ​នោះ​ក៏​គ្មាន​គ្រោះថ្នាក់​ដែរ​។​

​សូមបញ្ជាក់ថា ភាព​តានតឹង​រវាង​អ៊ីរ៉ង់​ជាមួយ​អា​រ៉ាប៊ីសាអូឌីត នៅ​ពុំទាន់​ដោះស្រាយបាន​ផង ក្រោយ​អា​រ៉ាប៊ីសាអូឌីត​បានចោទប្រកាន់​អ៊ីរ៉ង់​ថា ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​រោងចក្រ​ប្រេង​របស់គេ​កាលពី​ថ្ងៃទី​១៤​ខែ​កញ្ញា ដែល​ត្រូវ​ក្រុម​ឧទ្ទាម​ហូ​ធី​នៅ​យេមែន​ចេញមុខ​ទទួលខុសត្រូ​វ​៕

ព័ត៌មានផ្សេងទៀត