ជប៉ុននឹងលុបចោលជើងហោះហើរក្នុងស្រុកមួយចំនួនធំ នៅថ្ងៃទី១២ខែតុលានេះ ដើម្បីជាវិធានការទប់ស្កាត់គ្រោះថ្នាក់កើតឡើងដោយសារតែឥទ្ធិពលព្យុះទីហ្វុងដ៏ខ្លាំងមួយ បោកបក់មកលើប្រទេសជប៉ុន។ ជើងហោះហើរចំនួន១,៥០០ជើងនឹងត្រូវលុបចោល នៅតាមអាកាសយានដ្ឋានផ្សេងៗពីគ្នា។
នៅថ្ងៃទី១១តុលានេះព្យុះទីហ្វុងបានគំរាមកំហែងយ៉ាងខ្លាំងរដ្ឋរាជធានីរបស់ជប៉ុន ដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងបំផុតមិនធ្លាប់មានរយៈពេល៦០ឆ្នាំ។ ព្យុះទីហ្វុងហាជីប៊ីសអាចនឹងធ្វើឲ្យបាក់ដី នៅតាមកោះមួយចំនួនរបស់ជប៉ុននៅថ្ងៃទី១២តុលា។
ព្យុះនេះវាយប្រហារបន្ទាប់ពីព្យុះទីហ្វុងហ្វាហ្សៃ បានវាយប្រហារប្រទេសជប៉ុនកាលពីខែមុន បំផ្លាញផ្ទះប្រជាជនជាង៣ម៉ឺនខ្នង និងបង្កការខូចខាតទ្រព្យសម្បត្ដិផ្សេងៗជាច្រើនទៀត៕