ពាក់កណ្តាលនៃក្រុមមនុស្សកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ (ប្រភេទមិនធ្ងន់ធ្ងរ កើតលើមនុស្សពេញវ័យដែលធាត់) បានជាសះស្បើយ។ នេះបើយោងទៅលើការធ្វើតេស្ត ក្រុមអ្នកជំងឺទឹកនោមផ្អែមប្រភេទទី ២ តាមរយៈការដើរហាត់ប្រាណ ១ថ្ងៃ ៦០នាទី បន្តបន្ទាប់គ្នា ៣សប្តាហ៍ គួបផ្សំជាមួយការបរិភោគអាហារ ដែលមានជាតិកាកសរសៃ (Fiber) ខ្ពស់និងខ្លាញ់ទាប។ នេះបើយោងទៅតាមការស្រាវជ្រាវថ្មីមួយ ដែលចុះផ្សាយក្នុងព្រឹត្តិបត្រ The Journal of Applied Physiology។ ប្រភពដដែលឲ្យដឹងបន្ថែមថា ក្រុមអ្នកជំងឺដែលឆ្លងកាត់ការធ្វើតេស្ត មានការថយចុះកម្រិត LDL ឬកូលេស្តេរ៉ូសមិនល្អ ដែលធ្វើឲ្យការប្រឈមនឹងជំងឺបេះដូងនិងទឹកនោមផ្អែម ចំនួន២៥ភាគរយ៕ ប្រភព៖antkh