រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​នឹង​រៀបចំ​ពិធី​ប្រណាំងទូក​នៅ​ថ្ងៃ​ទី​២​ដល់​ទី​៣ ខែវិច្ឆិកា​

11-10-2019 11:51 am 151
រូបតំណាង

​ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ​អក​អំបុក ឲ្យបាន​មហោឡារិក ស្រប​ទៅ​តាម​ប្រពៃណី​ជាតិ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ នឹង​រៀបចំ​ឲ្យមាន​ការប្រណាំង​ទូក​នៅ​ខេត្ត​កំពង់ស្ពឺ​រយៈពេល​ពី​រ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅតាម​បណ្តោយ​ដងស្ទឹង​ព្រែក​ត្នោត មុខ​សួនច្បារ​សម្តេច​ព្រះសង្ឃរាជ ជួន ណាត ដើម្បី​អោយ​ប្រជាពលរដ្ឋ​ចូលរួម​កំសាន្ត​សប្បាយ​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​៕

         

ព័ត៌មានផ្សេងទៀត