ធនាគារពិភពលោក​ចាប់ផ្តើម​អនុវត្តន៍​គម្រោង​ពិពិធ​កម្មវិស័យ​កសិកម្ម​នៅ​កម្ពុជា​

11-10-2019 10:29 am 115

​លោក ចាន់ ស៊ី​ណាត អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​ក្រុមការងារ PMU-WB MOWRAM និង​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត ក្រុង របស់​ខេត្ត ក្រុង គោលដៅ​អនុវត្ត​គម្រោង WB ចំនួន ១៣ ទៅ​ចូលរួម​សិក្ខាសាលា​ស្តីពី​ការចាប់​ផ្តើម​អនុវត្តន៍​គម្រោង ពិពិធ​កម្មវិស័យ​កសិកម្ម​នៅ​កម្ពុជា Cambodia Agricultural Sector Diversification Project, CASDP របស់ WB ដោយ​សិក្ខាសាលា​នេះ​បាន​ប្រព្រឹត្ត​ទៅ​ចាប់​តាំងពី​ថ្ងៃ​ទី ១០ ដល់​ថ្ងៃ​ទី​១១ តុលា ឆ្នាំ ២០១៩ ដែល​ដឹកនាំ​ដោយ​លោកស្រី Inguna Dobraja នាយក​ស្ថាន​តំណាង WB ប្រចាំ​ប្រទេស​កម្ពុជា​។​

​លោក ចាន់ ស៊ី​ណាត ក៏​បាន​បញ្ជាក់ថា គ្រប់​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ និង ធនាគារពិភពលោក (WB) ត្រូវតែ​យោង និង​អនុវត្ត តាម​ក្រឹតច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​ជា​ធរមាន ស្តីពី​ការបង្កើត និង​ប្រព្រឹត្តទៅ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ជា​អ្នក​គ្រប់​គ្រោង​ទឹក បញ្ជា​ទឹក និង​ប្រើប្រាស់​ទឹក​ដោយ​ផ្ទាល់​ចាប់តាំងពី​អាង​ទន្លេ អាង​ទន្លេ​រង រហូត​ដល់​ប្រព័ន្ធ​ធារាសាស្ត្រ​គ្រប់​ខ្នាត​ទាំងអស់ ប្រព្រឹត្តទៅ​ប្រកបដោយ​សុវត្ថិភាព និង​មាន​និរន្តរភាព​៕

ព័ត៌មានផ្សេងទៀត