ប្រតិ​បត្ដិកា​រ​ទ័ព​តួក​គី​​នៅ​ស៊ីរី​​បង្ខំ​ឲ្យ​ប្រជាជន​​រាប់ពាន់នាក់​​ជម្លៀស​​ខ្លួន​

11-10-2019 9:58 am 438

​មនុស្ស​រាប់ពាន់នាក់​ជម្លៀសខ្លួន​ចេញពី​លំនៅ​ឋាន​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី បន្ទាប់ពី​កងកម្លាំង​តួ​ក​គី​ចាប់​ផ្ដើមធ្វើ​ប្រតិ​បត្ដិកា​រ​ឆ្លងកាត់​ព្រំដែន ដើម្បី​បង្ក្រាប​នៅ​ទីតាំង​ក្រុមឃឺ​ដ​កាន់កាប់​។ កងទ័ព​តួ​ក​គី​បាន​ឆ្លងដែន​ចូល​ប្រទេស​ស៊ី​រី និង​បាន​បើក​ការវាយប្រហា​រទាំង​តាម​អាកាស​និង​នៅ​លើដី ក្នុង​បំណង​បោសសម្អាត​ក្រុម​ជីវពល​ឃឺ​ដដែល​តួ​ក​គី​ចាត់ទុកជា​ក្រុម​ភេរ​វករ​។ ប្រតិ​បត្ដិកា​រនេះ​បាន​ធ្វើឲ្យប៉ះពាល់ដ​ល់​ប្រជាជន​រាប់ពាន់នាក់ និង​ទទួល​ការ​ថ្កោលទោស​ពី​អន្ដរជាតិ​ផងដែរ​។​

​តាម​ការបញ្ជាក់​ពី​គណៈកម្មការ​ជួយសង្គ្រោះ​នៃ​អង្គការ​ផ្ដល់ជំនួយ​អន្ដរជាតិ មនុស្ស​៦៤,០០០​នាក់​បាន​ចាក់​ចេញពីផ្ទះ​។ ក្រុម​តាមដាន​ស្ថានការណ៍​របស់​អង់គ្លេស​មាន​មូលដ្ឋាន​នៅ​ស៊ី​រី និង​ក្រុម​តាមដាន​សិទ្ធិមនុស្ស​នៅ​ស៊ី​រី ក៏​ផ្ដល់​តួលេខ​ស្រដៀង​គ្នា​នេះដែរ​។ ដោយឡែក​មនុស្ស​ប្រមាណ​៣០​ម៉ឺន​នាក់​ទៀត អាច​នឹង​បន្ដ​ជម្លៀស​ខ្លួន​បន្ថែម​។ ចំណែក​អង្គការ​មនុស្សធ៌​ចំនួន​១៤​ទៀត​បាន​ព្រមាន​ថា ប្រជាជន​ជម្លៀស​ខ្លួន​អាច​កើនឡើង​រហូតដល់​៤៥​ម៉ឺន​នាក់​។ បើតាម​ការបញ្ជាក់​ពី​ក្រុមឃឺ​ដ មាន​ជន​ស៊ីវិល​ជាង​១០​នាក់​ស្លាប់​និង​របួស​ជិត​៣០​នាក់​។ រីឯ​កងកម្លាំង​តួ​ក​គី​វិញ​បញ្ជាក់ថា ប្រតិ​បត្ដិកា​ររបស់​ពួកគេ​បានសម្លាប់​សត្រូវ​ចំនួន​២២​នាក់​។​

​កងទ័ព​តួ​ក​គី​មាន​ផែនការ​បង្កើត​តំបន់​សន្ដិភាព គឺជា​តំបន់​ដែល​គ្មាន​ក្រុម​ជីវពល​ឃឺ​ដ ដែល​អាច​យក​តំបន់​នេះ​ធ្វើជា​ផ្ទះ​សម្រាប់​ក្រុម​ជនភៀសខ្លួន​ស៊ី​រី​ផងដែរ​។ ប្រតិ​បត្ដិកា​ររបស់​តួក​គីចា​ប់​ផ្ដើមឡើង​ក្រោយពេល​សហរដ្ឋអាមេរិ​ក​សម្រេច​ដកទ័ព​ចេញពី​តំបន់​ភាគ​ខាងជើង​ស៊ី​រី​។ អាមេរិក​បញ្ជូន​ទ័ព​ទៅ​ទីនោះ​ដើម្បី​ចងសម្ព័ន្ធ​នឹង​ក្រុម​ជីវពល​ឃឺ​ដ ប្រយុទ្ធ​តតាំង​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​។ ប៉ុន្ដែ​លោក​ត្រាំ​ថា​ពេលនេះ​ក្រុម​រដ្ឋ​អ៊ីស្លាម​ចាញ់ហើយ ដូច្នេះ​ក៏​ដល់​ពេលដែល​អាមេរិក​ត្រូវ​ដកទ័ព​ចេញ​វិញ​។ 

​ការដក​ទ័ព​របស់​អា​មេរិក​ក៏​ទទួល​ការរិះគន់​យ៉ាងខ្លាំ​ង ប៉ុន្ដែ​លោក​ដូណាល់ ត្រាំ​នៅតែ​ប្រកាន់​គោលជំហរ​របស់លោក​ដ​ដែល ហើយ​លោក​ថា​មិនបាន​បើកភ្លើង​ឲ្យ​កងទ័ព​តួ​ក​គី​វាយលុក​នៅ​ស៊ី​រី​ទេ​។ ចំណែក​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លើកឡើងថា តួ​ក​គី​មាន​សិទ្ធិ​ព្រួយបារម្ភ​ពី​ស្ថានភាព​នៅ​ភាគខាងត្បូង​ប្រទេស​របស់គេ​។ រីឯ​ការធ្វើ​ប្រតិ​បត្ដិកា​រក៏ជា​សិទ្ធិ​របស់​តួក​គី​ដែរ មិន​ពាក់ព័ន្ធ​ជាមួយ​សហរដ្ឋអាមេរិក​ឡើយ​។ ចំពោះ​លោក​ត្រាំ​ចាត់ទុក​ទង្វើ​របស់​តួ​ក​គី​នៅពេលនេះ គឺជា​គំនិត​ដ៏​អាក្រក់​បំផុត​៕

ព័ត៌មានផ្សេងទៀត