សាលាក្រុង​អំពាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ផ្ដល់​អំណោយ​ដល់​កីឡាករ​ប្រណាំង​ទូក​

11-10-2019 9:07 am 83

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីអំពាវនាវ​ឱ្យ ពាណិជ្ជករ សិ​ប្បករ វិនិយោគិន និង​សប្បុរសជន លោក លោកស្រី ប្រធាន​មន្ទីរ អង្គភាព​ទាំងអស់ ចូលរួម​ផ្ដល់​អំណោយ​ជា​ថវិកា ស្បៀងអាហារ ឬ​សម្ភារ​ប្រើប្រាស់​ផ្សេងៗ តាម​លទ្ធភាព និង​សទ្ធា​ជ្រះថ្លា ដើម្បី​លើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី​អុំទូក​ចំនួន​៤៩​ទូក និង​មាន​ចំណុះ​ទូក​ចំនួន ៣.៥៤៨​នាក់ របស់​រាជធានី​ភ្នំពេញ ដែល​នឹង​ចូលរួម​ប្រណាំង ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ​នាពេល​ខាងមុខ​នេះ​។​

​សូមបញ្ជាក់​ថា ព្រះរាជ​ពិធី​បុណ្យ​អ៊ុំ​ទូក បណ្ដែត​ប្រទីប និង សំពះ​ព្រះ​ខែ អក​អំបុក នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ទី​១០ ដល់ ១២ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខ​៕

ព័ត៌មានផ្សេងទៀត