គោព្រៃ​​កម្ពុជា​​ពិតជា​មិនទាន់​មាន​​សមត្ថភាព​​គ្រប់គ្រាន់​​ត​ទល់នឹង​​អ៊ីរ៉ង់​បានទេ​

11-10-2019 8:14 am 650
រូបភាពពីហ្វេសប៊ុកCam-Sport

​ការប្រកួត​រវាង​ក្រុម​គោព្រៃ​កម្ពុជា​ជាមួយ​ម្ចាស់ផ្ទះ​អ៊ីរ៉ង់​កាលពី​យប់មិញ នៃ​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ​តំបន់​អាស៊ី​ឈានទៅ​ប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០២២(FIFA World Cup 2022) បាន​បង្ហាញឲ្យឃើញថា​ក្រុមជម្រើស​ជាតិ​កម្ពុជា​នៅ​ពុំទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​តទល់​ជាមួយ​ក្រុម​យក្ស​នៅ​អាស៊ី​មួយ​នេះ​បានឡើយ​។ ជាក់ស្ដែង​ការប្រកួត​ត្រឹមតែ​វគ្គ​ទីមួយ កម្ពុជា​ត្រូវ​ចាញ់​អ៊ីរ៉ង់​រហូតដល់​ទៅ​៧-០​។ លុះដល់​វគ្គ​ទី​ពីរ​អ៊ីរ៉ង់​បន្ដ​ស្វែងរក​បាន​គ្រាប់​បាល់​៧​គ្រាប់​ទៀត បញ្ចប់​ការប្រកួត​អ៊ីរ៉ង់​ឈ្នះ​កម្ពុជា​១៤​ទល់នឹង​០​។ 

​នេះ​គឺជា​បរាជ័យ​ដ៏​ធំ​បំផុត​​ក្នុង​ប្រវត្ដិសាស្ដ្រ​បាល់ទាត់រ​បស់​កម្ពុជា បន្ទាប់ពី​ចាញ់ឥណ្ឌូនេស៊ី១០-០​កាលពីឆ្នាំ១៩៩៥។ ប៉ុន្ដែ​យ៉ាងណាមិញ​ជម្រើសជាតិ​កម្ពុ​ជា​ក៏​ប្រឹងប្រែង​អស់ពី​លទ្ធភាព​ដែរ ដោយសារ​អ៊ីរ៉ង់​ជា​ក្រុម​ខ្លាំង​លំដាប់​ប្រទេស​នៅ​អឺរ៉ុប​ទៅហើយ​។ ការប្រកួត​កាលពី​យប់មិញ​គឺជា​ជំនួប​លើក​ទី​បី​របស់​កម្ពុជា ដែល​ស្ថិតនៅក្នុង​ពូ​ល​C​ជាមួយ​ក្រុម​ខ្លាំងៗ​ដូចជា ជម្រើសជាតិ​អ៊ីរ៉ង​, ជម្រើសជាតិ​អ៊ីរ៉ាក់​, ជម្រើសជាតិ​ហុងកុង និង​ជម្រើសជាតិ​បា​រ៉ែ​ន​៕

ព័ត៌មានផ្សេងទៀត