ដុសធ្មេញ​បាន​ស្អាត ឃ្លាត​ឆ្ងាញ​ពី​ជំងឺ​បេះដូង​

10-10-2019 9:49 pm 108

​តាម​ការស្រាវជ្រាវ​បង្ហាញថា ការ​មាន​សុខភាព​អញ្ចាញធ្មេញ និង​ធ្មេញ​ល្អ​នោះ អាចមាន​ចំណែក​ជួយ កាត់បន្ថយ​អត្រា​កើត​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​។ តាម​ការសិក្សា​ស្រាវជ្រាវ លើ​ក្រុម​ជន​ស្ម័គ្រចិត្ត​ជនជាតិ​ស៊ុយអែត ក្នុង​កំឡុង​ឆ្នាំ ១៩៧០- ១៩៩៧ បាន​រកឃើញថា អ្នក​ដែលមាន​ជំងឺ​ធ្មេញ ឬ​រលាក​អញ្ចាញធ្មេញ នឹង​បង្កើន​អត្រា ប្រឈម​នឹង​ការកើត​ជំងឺ​បេះដូង និង​សរសៃឈាម ជិត​៣​ដង​នៃ​មនុស្ស​ធម្មតា​។ ថ្មីៗ​នេះ ការសិក្សា​ស្រាវជ្រាវ មួយ​បានបង្ហាញ​លទ្ធផល​ស្រាវជ្រាវ ស្របគ្នា​នឹង​ការសិក្សា​ស្រាវជ្រាវ​ខាងលើ​នេះដែរ ដោយបាន​រកឃើញថា ប្រសិនបើ​មាន​បាត់តេរី ក្នុង​ក្រអូម​មាត់ច្រើន​ប៉ុណ្ណា​នោះ ក៏​កាន់តែ​បង្កើន​ឱកាស​កើត​ជំងឺ​បេះដូង និង​សរសៃឈាម​ខ្លាំង​ឡើង​ដែរ​៕ ប្រភព​៖antkh

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត