លោក​ហ៊ុន សែន​៖មានអ្នក​ព្យាយាម​បង្គាប់បញ្ជានិង​យក​លោក​ធ្វើ​ជា​អាយ៉ង​

10-10-2019 5:12 pm 994

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​មានប្រសាសន៍ថា វត្តមាន​ទ័ព​វៀតណាម នៅ​កម្ពុជា​ក្នុង​ទសវត្សរ៍​ឆ្នាំ​៨០ មិនមែន​ជា​ឧបសគ្គ នៃ​ការធ្វើកំណែទម្រង់​ដឹកនាំ​ប្រទេស របស់​លោក​ឡើយ​។ លោក​ហ៊ុន សែន​ថា កន្លងមក​លោក​តែងតែ​លឺ​ពាក្យ​ថា ហ៊ុន សែន ជា​អាយ៉ង​របស់​វៀតណាម ប៉ុន្តែ​ក្នុង​ពេល​ដែល វត្ត​មាន​កងទ័ព​វៀតណាម​១០​ម៉ឺន​នាក់ នៅ​កម្ពុជា វៀតណាម​មិន​ដែល​បង្គាប់បញ្ជា​ឲ្យ​រូប​លោក​ធ្វើ​នេះ ធ្វើ​នោះ​ទេ មាន​តែ​ពេល​បច្ចុប្បន្ន​នេះ​ទេ ដែល​មាន​ប្រទេស​មួយចំនួន តែងតែ​បង្គាប់បញ្ជា​ឲ្យ​រូបលោក ធ្វើ​អ្វី​តាម​តែ​ចិត្ត​របស់​ខ្លួន​។​

សំឡេង​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មានប្រសាសន៍​យ៉ាង​ដូច្នេះ ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ ចូលរួម​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ​ការបង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើង​វិញ (១០ តុលា ១៩៧៩ - ១០ តុលា ២០១៩) នា​ថ្ងៃ​ទី​១០ ខែ​តុលា​នេះ​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនអាយ៉ង

ព័ត៌មានផ្សេងទៀត