អេក្វាឌ័រ​​សុំ​ជំនួយ​​ពី​UN​​ក្រោយ​តម្លៃ​​ប្រេង​​កើនឡើង​​ផ្ទុះ​ការតវ៉ា​​ខ្លាំងក្លា​

10-10-2019 4:48 pm 150
រូបភាព​កម្លាំងសន្ដិសុខកំពុងរារាំងក្រុមតវ៉ា

​បន្ទាប់ពី​ប្រជាជន​រាប់ពាន់នាក់​នាំគ្នា​ចេញ​តវ៉ា​តាម​ដងផ្លូវ រហូត​បង្ក​ជា​អំពើហិង្សា​បង្ក អស្ថិរភាព អសន្ដិសុខ​នៅ​ក្នុងប្រទេស និង​មាន​ចាប់ខ្លួន​មនុស្ស​រាប់រយ​នាក់​ផង​នោះ រដ្ឋាភិបាល​អេក្វាឌ័រ​បា​ន​ស្នើ​សុំឲ្យ​អង្គការសហប្រជាជាតិ​ជួយ​ដោះស្រាយ​។ រដ្ឋាភិបាល​អេក្វាឌ័រ​កំ​ពុង​ទាក់ទង​ជាមួយ​តំណាងអ​ង្គ​ការ​សហប្រជាជាតិ​ប្រចាំ​នៅ​រដ្ឋធានី​គី​តូ ក្នុង​គោលបំណង​សុំឲ្យ​ជួយ​ស្ដា​រសន្ដិភាព​ក្នុងសង្គម និង​ធ្វើយ៉ាងណា​ឲ្យ​ប្រជាជន​យល់​ពី​ស្ថានភាព​ជាក់ស្ដែង​នៅ​ក្នុងប្រទេស​។ 

​ការតវ៉ា​ផ្ទុះឡើង​បន្ទាប់ពី​សហជីព​ដឹកជញ្ជូន​ច្រានចោល​ការប្រកាស​របស់​រដ្ឋាភិបាល ស្ដីពី​ការលុបចោល​ប្រាក់ឧបត្ថម្ភ​ដល់​វិស័យ​ប្រេង​នៅក្នុង​ប្រទេស​កាលពី​ថ្ងៃទី​០១​ខែតុលា ដែល​ធ្វើឲ្យ​តម្លៃ​ប្រេងសាំង​និង​ម៉ា​ស៊ូ​ត​កើនឡើង​យ៉ាងខ្លាំង​។ លោក​ប្រធានាធិបតី​បាន​បញ្ជាក់ថា ការធ្វើ​សេរីភាវូបនីយកម្ម​តម្លៃ​ប្រេងសាំង​និង​ម៉ា​ស៊ូ​ត ព្រោះ​រដ្ឋាភិបាល​ចង់​កែតម្រូវ​ឱនភាព​សារពើពន្ធ និង​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​នៅក្នុង​វិស័យសេដ្ឋកិច្ច​។ ដោយសារតែ​ស្ថានភាព​កាន់តែ​អាក្រក់ កាលពី​ថ្ងៃទី​០៣​ខែតុលា​ប្រធានាធិបតី​អេក្វាឌ័រ បានប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​រយៈពេល​៦០​ថ្ងៃ ហើយ​លោក​នឹង​ចាត់វិធានការ​ដើម្បី​ចៀសវាង​ភាពចលាចល​និង​ការ​សុវត្ថិភាព​ប្រជាជន​៕

 ពាក្យគន្លឹះ  អេក្វាឌ័រការតវ៉ាUN

ព័ត៌មានផ្សេងទៀត