លោក​ហ៊ុន សែន រំលឹក​ពី​គ្រោះថ្នាក់​ធំ​៣ពេលធ្វើកំណែទម្រង់​ដឹកនាំ​ប្រទេស​

10-10-2019 11:47 am 372

​ថ្លែង​ពិធី​ខួប​៤០​ឆ្នាំ នៃ​ការបង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើង​វិញ នា​ថ្ងៃ​ទី​១០ ខែ​តុលា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​រំលឹក​ពី​ការធ្វើ​កំណែទម្រង់​ដឹកនាំ​ប្រទេស ក្នុងអំឡុង​ទស្សវត្ស​ឆ្នាំ​៨០ គឺជា​រឿង​ដែល​គ្រោះថ្នាក់​បំផុត​។

​លោក​ថា កាលនោះ រឿង​គ្រោះថ្នាក់​មាន​៣​ធំៗ គឺ​ទី​១. ផ្ទៃក្នុង​ខ្លួនឯង​មិន​ចុះសម្រុង និង​មិន​យល់​ពី​គ្នា ដែល​នាំឲ្យ​បាត់បង់​ការគាំទ្រ​ផ្ទៃ​, ទី​២. កងទ័ព​វៀតណាម​១០​ម៉ឺន​នាក់ មិន​ដក​ចេញពី​ប្រទេស​កម្ពុជា តែវៀតណាម មិន​លូកដៃ​ក្នុង​រឿង​ផ្ទៃក្នុង​របស់​កម្ពុជា និង​ទី​៣៖ រុស្ស៊ី និង​អឺរ៉ុប​ខាងកើត អាច​ផ្តាច់ជំនួយ​ពី​រដ្ឋាភិបាល​រដ្ឋ​កម្ពុជា ហើយ​លោក​ហ៊ុន សែន ខ្លួនឯង​ផ្ទាល់​នឹង​មាន​គ្រោះថ្នាក់ ប្រសិនបើ រុស្ស៊ី និង​លោក​ហេង សំរិន ប្រកាស​មិន​គាំទ្រ និង​មិនឲ្យ​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​ទី​ផ្សារ នាពេលនោះ​។​

សំឡេង​

​លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍​បញ្ជាក់​ទៀត​ថា ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​៨០​នេះ ប្រទេស​ជាច្រើន​នាំគ្នា​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ម​កលើ​កម្ពុជា ហើយ​ប្រទេស​ដែល​ស្រែក​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ខ្លាំងជាងគេ បែរជា​មក​រកស៊ី​ជាមួយ​កម្ពុជា​ច្រើន​ជាង​គេ​ទៅវិញ​។ ប្រមុខ​រដ្ឋាភិបាល ថ្លែងថា សមិទ្ធផល​ដែល​កើតចេញ​ពី​ការលំបាក និង​ប្រឹងប្រែង​ដោយ​ខ្លួនឯង គឺ​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​ការពារ​៕

 

ព័ត៌មានផ្សេងទៀត