រដ្ឋាភិបាល​​​កំណត់យក​ខេត្ត​ព្រះសីហនុ​​ជា​តំបន់​​សេដ្ឋកិច្ច​ពិសេស​​គំរូ​ពហុ​​បំណង​​​​

10-10-2019 11:27 am 201

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បានបញ្ជាក់​ថា រដ្ឋាភិបាល​បាន​កំណត់​ខេត្ត​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ ពហុ​បំណង ដែល​បាន​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ពី​ខេត្ត​ទេសចរណ៍ ទៅ​ជា​ខេត្ត​ពាណិជ្ជកម្ម​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៥ កំពុង​ដំណើការ និង ៤​ទៀត កំពុង​ត្រៀម​ដំណើរការ ហើយ​បាន​ទាក់ទាញ​ក្រុមហ៊ុន​ប្រមាណ​ជា​៣០០ មក​វិនិយោគ និង​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ជាង ៨០.០០០​នាក់​។​

ការបញ្ជាក់​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​លោក គួច ចំរើន អភិបាល​នៃ​គណ​: អភិបាលខេត្ត​ព្រះសីហនុ​និង លោក HONG ZUBIN ដែល​បាន​ដឹកនាំ​គណ​:​ប្រតិភូ​វិនិយោគ ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ចិន ៤០​ក្រុមហ៊ុន ដើម្បី​ឈ្វេងយល់​ពី​សក្តានុពល​វិនិយោគ និង​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​ទី​០៩ តុលា ឆ្នាំ​២០១៩ ។​

 

 

ព័ត៌មានផ្សេងទៀត