លោក​បាយ​ដិន​៖​​លោក​ត្រាំ​​បង្ហាញឲ្យឃើញថា​​ខ្លួនឯ​ង​​ជាប់ពិរុទ្ធ​រួច​ទៅហើយ​

10-10-2019 10:57 am 271
អតីត​អនុប្រធានាធិតីអាមេរិក​លោកចូ បាយដិន

​លោកចូ បាយដិន​បានចេញ​ការអំពាវនាវ​ជា​លើកដំ​បូង ជុំវិញ​ការស្នើឲ្យ​ស៊ើបអង្កេត​លើ​លោ​ក​ដូណាល់ ត្រាំ ហើយ​បាន​បញ្ជាក់ថា​លោក​ប្រធានាធិបតី បាន​បង្ហាញថា​ខ្លួនឯង​ជាប់ពិរុទ្ធ​រួចទៅហើយ​។ លោកចូ បាយដិន​ជា​អតីតអនុ​ប្រធានាធិបតី​អាមេរិក និង​ជា​បេក្ខជន​លេចធ្លោ​មួយរូប​របស់​គណបក្ស​ប្រជាធិបតេយ្យ សម្រាប់​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ឆ្នាំ​២០២០​។ 

​គណបក្ស​ប្រជាធិបតេយ្យ​របស់លោក បាន​ដាក់ពាក្យ​ប្ដឹង​ឲ្យ​បើ​កការស៊ើបអង្កេត​លើ​លោក​ដូណាល់ ត្រាំ ជុំវិញ​ការចោទប្រកាន់ថា លោក​ត្រាំ​ដាក់​សម្ពាធ​ដោយ​ខុសច្បាប់​លើ​មេដឹកនាំ​អន្ដរជាតិ ឲ្យ​ស៊ើបអង្កេត​លើ​លោក​បាយដិ​ននិង​កូនប្រុស​រឿង​ប្រ​ព្រឹត្ដ​អំពើពុករលួយ​។ កន្លងមក​លោក​ត្រាំ​ថា​មិន​បានធ្វើ​អ្វី​ខុស​ទេ ហើយ​កាលពី​ថ្ងៃ​អង្គារ​សេត​វិមាន​បានប្រកាស​មិន​សហការ​ក្នុង​ដំណើរការ​ស៊ើបអង្កេត​ឡើយ​។ 

​ទាក់ទង​នឹង​ករណីនេះ​លោក​បាយដិ​ននិយាយថា លោក​ប្រធានាធិបតី​បាន​បំពាន​ពាក្យសម្បថ​ពេល​ចូល​កាន់តំណែង និង​បង្ហាញថា​ខ្លួនឯង​មានទោស​រួចទៅហើយ តាមរយៈ​ការរារាំង​យុត្ដិធម៌​និង​មិន​ព្រម​ប្រតិ​ប​ត្ដិ​តាម​ការស៊ើបអង្កេត​របស់​សភា​។ នេះ​គឺជា​ការឆ្លើយតប​ដ៏​ខ្លាំងក្លា​បំផុត​របស់លោក​បាយ​ដិន តាំងពី​ចាប់ផ្ដើម​ដាក់ពាក្យ​ប្ដឹង​ប្រឆាំង​លោក​ត្រាំ​៕

ព័ត៌មានផ្សេងទៀត