រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​បដិសេធ​​ព័ត៌មាន​ថា​មាន​ហាង​KTV​នៅលើ​ភ្នំ​ដោះ​ក្រមុំ​

10-10-2019 9:35 am 162

​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ឆ្លើយតប​ចំពោះ​ការចុះផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន CEN (Cambodia Express News) ដែល​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៩ ថា លោក សុខ​សុវណ្ណ​វឌ្ឍនា​សាប៊ុង​(​វិ​ល្លាម​) សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ និង​ផ្តល់​យោបល់ មកពី​គណបក្ស​ខ្មែរ​ក្រោក បាន​រកឃើញ​កំហុស​របស់​ចៅហ្វាយខេត្ត​មណ្ឌលគិរី ថា​អសកម្ម និង​បាន​ភូតកុហក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ពាក់ព័ន្ធ​នឹង​ករណី​បន្លំ​អង្គហេតុ​ស្ថានភាព​ភ្នំ​ដោះ​ក្រមុំ ដោយ​មាន​ហាង KTV ចំនួន​០៣​កន្លែង បើក​នៅលើ​ភ្នំ​ដោះ​ក្រមុំ​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិភាគតិច នៅ​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី​។​

]​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​បញ្ជាក់ថា ចំពោះ​ករណី​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រគល់​ភារកិច្ច​ទៅ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ ដើម្បី​សម្របសម្រួល​ក្នុង​ការដោះស្រាយ ហើយ​ចំពោះ​បញ្ហា​មាន​ហាង KTV ស្ថិតនៅ​តំបន់​ផលប៉ះពាល់​ជើងភ្នំ​នេះ​មាន​យូ​មកហើយ ដោយ​មិន​ស្ថិត​នៅលើ​ភ្នំ​ដូច​ការលើក​ឡើង​នោះ​ទេ ចំណែក​ចំនួន​មានតែ​២​ប៉ុណ្ណោះ​៕


ព័ត៌មានផ្សេងទៀត