​គណៈរដ្ឋមន្ត្រី​​នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​​លើ​របៀបវារៈ​ចំនួន​២​នៅ​ថ្ងៃស្អែក​​

10-10-2019 9:04 am 100

​គណៈរដ្ឋមន្ត្រី នឹង​បើក​កិច្ចប្រជុំពេញអង្គ នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ ចំនួន​២ នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩​។ នេះ​បើតាម​ការប្រកាស​របស់​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កិច្ចប្រជុំ​នេះ​នឹង​ធ្វើឡើង​ក្រោម​ការដឹកនាំ​ដោយ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​របៀបវារៈ​ទាំងនេះ​រួមមាន​៖ ១. សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម មាត្រា​៣ មាត្រា​១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៤ មាត្រា​៥៥ និង​មាត្រា​៥៩ នៃ​ច្បាប់​ស្តីពី​សហជីព និង ២. បញ្ហា​ផ្សេងៗ សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការអនុម័ត​យល់ព្រម​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​៖ កិច្ចព្រមព្រៀង​ស្តីពី​ផល​ស្ដុក​ត្រី​ផ្លាស់​ទី​មធ្យម និង​ផល​ស្តុក​ត្រី​ផ្លាស់​ទី​ឆ្ងាយ​នៃ​អង្គការសហប្រជាជាតិ​៕

 ពាក្យគន្លឹះ  គណៈរដ្ឋមន្រ្តី

ព័ត៌មានផ្សេងទៀត