លោក​ហ៊ុន សែន អញ្ជើញ​ប្រារព្ធ​ខួប​៤០​ឆ្នាំ​នៃ​ការបង្កើត​ធនាគារ​ជាតិ​ឡើងវិញ​

10-10-2019 9:01 am 128

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​តុលា​នេះ បាន​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ​ការបង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើង​វិញ (១០ តុលា ១៩៧៩ - ១០ តុលា ២០១៩) នៅ​សាលសន្និសីទ​ចតុមុខ រាជធានី​ភ្នំពេញ​។​

​គួរបញ្ជាក់​ថា ធនាគារជាតិ​នៃ​កម្ពុជា ត្រូវបាន​បង្កើតឡើង​វិញ នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​១៩៧៩ ក្រោយ​របប​ខ្មែរក្រហម ត្រូវ​បាន​វាយ​ផ្តួលរំលំ​។ ក្រោយពេល​បង្កើតឡើង​វិញ ធនាគារជាតិ​នៃ​កម្ពុជា ត្រូវ​បាន​ស្តារ​ចេញពី​ចំណុចសូន្យ និង​បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​អភិវឌ្ឍន៍​ជា​ច្រើន​ដោយ​ជោគជ័យ ហើយ​មក​ទល់​បច្ចុប្បន្ន​ធនាគារជាតិ​នៃ​កម្ពុជា បាន​ពង្រឹង​ខ្លួន​ជា​លំដាប់ ជាមួយ​នឹង​សាខា​រាជធានី​-​ខេត្ត​ចំនួន​១៩ នៅ​ទូទាំង​ប្រទេស ដើម្បី​ធានា​ឱ្យបាន​នូវ​ប្រព័ន្ធ​រូបិយវត្ថុ និង​ធានា​គារ​ប្រកបដោយ​ប្រសិទ្ធភាព និង​ទំនុកចិត្ត​៕

ព័ត៌មានផ្សេងទៀត