លោកទៀ បាញ់ ៖ក្រុម​ប្រឆាំង​ហាក់​មិន​រីករាយ​នឹង​សន្តិភាព ​និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​​​

10-10-2019 8:11 am 440

លោកឧបនាយករដ្ឋមន្រ្ដីទៀ បាញ់ រដ្ឋមន្រ្ដីក្រសួងការពារជាតិ បានលើកឡើង ថា ក្រុមអតីតបក្សប្រឆាំង ហាក់មិនរីករាយនឹងសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជានោះឡើយ។

លោកទៀ បាញ់ បានសរសេរនៅលើហ្វេសប៊ុក នាព្រឹកថ្ងៃទី១០ ខែតុលានេះ ថា”ជនក្បត់ជាតិមួយក្រុមតូចនោះ ហាក់ដូចជាមិនដែលរីករាយនឹង សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែល​កម្ពុជាសម្រេចបានទាល់តែសោះ”។ ពួកគេបាន និងតែងតែព្យាយាមរំខាន ដល់ភាពសុខសាន្ត និងការរីកចំរើនរបស់ប្រទេសជាតិ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ដោយសារពួកគេ មិនដែលបានចូលរួមចំណែក ដើម្បី​សង្គ្រោះ​ជាតិ និងកសាងជាតិ ទើបពួកគេមិនយល់អំពីតម្លៃនៃសន្តិភាព និងការរីកចំរើនដែលយើងទទួលបានយ៉ាងលំបាក”៕

ព័ត៌មានផ្សេងទៀត