ស្បែក​មុខ​ឧស្សាហ៍​កើតមុន​និង​ជាំ គួរ​បន្ថែម​អាហារ​សម្បូរ​វីតាមីន​C

09-10-2019 7:24 pm 232

​វីតាមីន​C គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ថែរក្សា​និង​ចិញ្ចឹម​ស្បែក​របស់​អ្នក ការពារ​កុំឲ្យ​កើតមុន​, ជាំ​និង​មុន​ក្បាល​ខ្មៅ​។ វីតាមីន​C ជួយ​ប្រឆាំងនឹង​រ៉ាឌីកាល់​សេរី ដែល​បង្ក​គ្រោះថ្នាក់ និង​រារាំង​ការលូតលាស់​របស់​បាក់តេរី​។ អ្នក​គួរតែ​ទទួលទាន​ចំណីអាហារ ដែល​សម្បូរ​ទៅដោយ​វីតាមីន​C ដូចជា ក្រូចឆ្មារ ម្ទេស​ប្លោក​ក្រហម ល្ហុង ផ្លែ​ស្ត្រូ​បឺរី និង​បន្លែ​ដែលមាន​ស្លឹក​ពណ៌​ក្រ​ម៉ៅ​ជាដើម​។ បន្ថែម​លើ​នេះ អ្នក​ក៏​អាច​ប្រើ​ថ្នាំ​គ្រាប់​វីតាមីន​C​បាន​ផងដែរ ដែល​នេះ​ជួយ​ក្នុង​ការជំរុញ​សន្ទុះ​កូឡា​ជែន​ឲ្យ​កើនឡើង​។ កូឡា​ជែន គឺជា​ជាតិ​ប្រូតេអ៊ី​ម្យ៉ាង​មាន​លក្ខណៈ​រឹង មិន​រលាយ និង​រាង​ជា​សរសៃៗ ដែល​ផលិតឡើង​ក្នុង​រាងកាយ​របស់​យើង​ស្រាប់ មាន​មុខងារ​ជា​ចម្បង​ជំនួយ​ដល់​សម្រស់ ជាពិសេស​ស្បែក និង​សរសៃសក់ ក្រចក ឆ្អឹង​។ កាលណា ក្នុង​រាងកាយ​របស់​យើង​ផ្ទុក​ជាតិ​កូឡា​ជែន​ច្រើន ទោះបីជា​ឈានចូល​វ័យ​ចំណាស់ ក៏​យើង​មិនសូវ​ប្រឈម​ខ្លាំង​លើ​បញ្ហា​ស្បែក​ចាស់ ជ្រីវជ្រួញ​ដែរ​៕ 

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត