ផ្លែល្ហុងមានអង់ហ្ស៊ីម ដែលអាចការពារមិនឲ្យរោមត្រង់ក្លៀកដុះឡើងវិញបាន។ តែបើយកល្ហុងមកបន្ថែមក្នុងម្ស៉ៅរមៀតកាន់តែប្រសើរ ដែលធ្វើឲ្យស្បែកក្លៀកម៉ដ្ឋមិនគ្រើម។ អ្នកអាចយកល្ហុងទុំកិនម៉ដ្ឋ២ស្លាបព្រា លាយជាមួយម្ស៉ៅរមៀតកន្លះស្លាបព្រា ច្របល់ឲ្យចូលគ្នាសព្វ ហើយយកមកលាបក្លៀកនិងម៉ាស្សាស្បែកត្រង់នោះឲ្យបានល្អ រួចរក្សាវាទុកឲ្យទាល់តែស្ងួត ចាំលាងជម្រះចេញជាមួយទឹកក្តៅឧណ្ណៗ។ អ្នកគួរធ្វើបែបនេះ២ទៅ៣ដងក្នុងមួយសប្តាហ៍ ហើយបន្តធ្វើរហូត ទទួលបានលទ្ធផល៕