លោកស្រី​ឡោក ខេង ​មោទនភាព​ដែលកម្ពុជា​បង្កើត​ឲ្យមាន​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​

09-10-2019 6:28 pm 1645

​លោកស្រី​ឡោក ខេង ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​កិច្ចការនារី​នៃ​រដ្ឋសភា បានលើកឡើង ថា ការ​ដែល​សង្គម​ស៊ីវិល​មួយ​ចំនួន​សម្ដែង​ការខកចិត្ត ដែល​រដ្ឋសភា​បាន​អនុម័ត​លើ​សេចក្ដីព្រាងច្បាប់​ស្តីពី របប​សន្តិសុខ​សង្គម ជា​រឿង​របស់​ពួកគេ​។

​ប៉ុន្តែ​សម្រាប់​លោកស្រី គឺ​ពិតជា​មាន​មោទនភាព ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បង្កើត​ច្បាប់​នេះ​ឡើង ដោយ​មាន​គោលបំណង​បង្កើត ឲ្យមាន​របប​សន្តិសុខ​សង្គម​មួយ តាម​គោលការណ៍​សាមគ្គីធម៌​សង្គម ដែលមាន​៤​ផ្នែក​គឺ ផ្នែក​ប្រាក់​សោធន ផ្នែក​ថែទាំ​សុខភាព ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​និកម្មភាព​ការងារ ស ម្រាប់​បុគ្គល ដែល​ស្ថិត​ក្នុង​វិស័យ​សាធារណៈ បុគ្គល​ដែល​ស្ថិតនៅក្រោម​ច្បាប់​ស្តីពី​ការងារ គិត​រួម​ទាំង​បុគ្គ  លិក​ផ្លូវអាកាស នាវា​សមុទ្រ និង​អ្នកបម្រើ​តាម​ផ្ទះ ព្រមទាំង​បុគ្គល​ស្វ័យ​និយោជន៍​ជា​ដើម​។

​ការលើកឡើង​នេះ បន្ទាប់ពី​មាន​ក្រុម​សង្គម​ស៊ីវិល​មួយចំនួន បាន​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៩​នេះ ដោយ​បាន​សម្ដែង​ការខកចិត្ត និង​សោកស្ដាយ​ដែល​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ពិភាក្សា និង​អនុម័ត​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៩ ខណៈ​សេចក្ដីព្រាងច្បាប់​នេះ មិន​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ និង​មិន​បាន​ផ្ដល់ឱកាស​ឲ្យ​អង្គការ​សង្គម​ស៊ីវិល ចូលរួម​ពិគ្រោះ​យោបល់​ឲ្យបាន​ពេញលេញ​ជា​ដើម​។​

​ប៉ុន្ដែ​បើ​តាម​លោកស្រី​លោក​ឡោក ខេង បានឲ្យដឹង ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ជា​ក្រសួង​រៀបចំ​សេចក្ដីព្រាងច្បាប់ ស្ដីពី​របប​សន្តិសុខ​សង្គម​នេះ​ឡើង គឺ​បាន​រៀបចំ​សិក្ខាសាលា​ជាច្រើន​លើក​រួចមកហើយ ដោយ​មាន​ការចូលរួម​ពី​តំណាង​និ​យោ​ជក​,​តំណាង​សហជីព​កម្មករ​,​ដៃគូ​អភិវឌ្ឍន៍​,​និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​។

​សូម​ស្ដាប់​ប្រសាសន៍​របស់​លោកស្រី​ឡោក ខេង ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា​ដូចខាងក្រោម​៖​

សំឡេង

ព័ត៌មានផ្សេងទៀត