ជប៉ុន​​កំពុង​ជួប​​វិបត្ដិ​ក្នុងការ​មានកូន​​ដោយ​អត្រាកំណើត​​ធ្លាក់ចុះ​​យ៉ាងខ្លាំង​

09-10-2019 5:58 pm 73
ការមានកូន​នៅ​ជប៉ុន​​ធ្លាក់ចុះខ្លាំង​ក្នុងឆ្នាំ២០១៩នេះ

​វិបត្ដិ​នៃ​ការ​មានកូន​នៅក្នុង​ប្រទេស​ជប៉ុន កំពុងស្ថិត​ក្នុងស្ថានភាព​កាន់តែ​អាក្រក់​ជាង​មុន​។ ទិន្នន័យ​៧​ខែ​ដំបូង​ក្នុងឆ្នាំនេះ​បង្ហាញថា មាន​ការធ្លាក់ចុះ​យ៉ាងខ្លាំង​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​៣០​ឆ្នាំ​នៃ​អត្រា​កំណើត​។ អត្រាកំណើត​បាន​ធ្លាក់ចុះ​៥.៩​ភាគរយ គិតពី​ខែមករា​ដល់​ខែកក្កដា​ក្នុង​ឆ្នាំនេះ ដោយសារតែ​ស្ដ្រី​ស្ថិតក្នុង​វ័យ​មានគភ៌​ថយចុះ ហើយ​ស្ដ្រី​ភាគច្រើន​ពន្យារពេល​ក្នុងការ​មានកូន ឬ​សម្រេចចិត្ដ​មក​យកកូន​តែម្ដង​។ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រសួងសុខាភិបាល ការងារ និង​សុខមាលភាព​។ ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០១៩​នេះ ចំនួន​ទារក​ដែល​កើត​មានតែ​៥១៨,៥៩០​នាក់​ប៉ុណ្ណោះ​៕ 

ព័ត៌មានផ្សេងទៀត