គ្រាន់តែ​​ឃើញ​​សក់​នៅក្នុង​​អាហារ​​ចាប់​កោរសក់​​ប្រពន្ធ​​ចុងក្រោយ​​ជាប់​ខ្នោះ​ប៉ូលិស​

09-10-2019 5:35 pm 200
បុរសជាប្ដីត្រូវប៉ូលិសចាប់ខ្លួន​បន្ទាប់ពីចាប់កោរសក់ប្រពន្ធ

​បុរស​ជនជាតិ​បង់​ក្លា​ដែស​ម្នាក់​ដែល​ចាប់បង្ខំ​កោរសក់​ប្រពន្ធ​ខ្លួនឯង បន្ទាប់ពី​ឃើញ​សក់​នៅក្នុង​អាហារ​ពេលព្រឹក​របស់លោក ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ហើយ​។ វា​អាចជា​រឿង​ប្លែក​មួយ​ផងដែរ ដែល​គ្រាន់តែ​មាន​សក់​នៅក្នុង​អាហារ បុរស​ជា​ប្ដី​បែរជា​ចាប់​កោរសក់​ភរិយា​ដូច្នេះ​។ ក្រុម​សិទ្ធិមនុស្ស​បានចេញ​ការព្រមាន​ផងដែរ ពី​អំពើហិង្សា​ប្រឆាំងនឹង​ស្ដ្រីភេទ​ដែល​កំពុង​កើនឡើង​នៅក្នុង​ប្រទេសមួយ​នេះ​។​

​បុរស​ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ​Bablu Mondal អាយុ​៣៥​ឆ្នាំ​។ បើ​តា​មន្ដ្រីប៉ូលិស​ឲ្យដឹងថា​បុរស​រូបនេះ បានឃើញ​សក់ម​នុស្ស​នៅក្នុង​បាយ​និង​ទឹកដោះគោ​ជា​អាហារ​ពេលព្រឹក ដែល​ភរិយា​របស់លោក​រៀបចំ​ឲ្យ​។ ភ្លាមៗ​លោក​ខឹងសម្បារ​យ៉ាងខ្លាំង និង​បាន​បន្ទោស​ភរិយា​របស់លោក ហើយក៏​យក​កាំបិត​ចាប់បង្ខំ​កោរសក់​របស់​នាង​តែម្ដង​៕

ព័ត៌មានផ្សេងទៀត