លោកហ៊ុន សែន ៖កម្ពុជាលើកទឹកចិត្ត និងគាំទ្រដល់ការសិក្សា របស់យុវជននៅ ក្រៅប្រទេស

09-10-2019 4:42 pm 121

សុខសន្តិភាព និងស្ថិរភាពសង្គម និងនយោបាយនៅកម្ពុជាជាង៣០ឆ្នាំមកនេះ បានផ្តល់ឱកាសយ៉ាងច្រើនដល់យុវជន ក្នុងការសិក្សារៀនសូត្រទាំងនៅក្នុង និងក្រៅប្រទេស។ មានសិស្សានុសិស្ស និងនិស្សិតជាច្រើន បានចេញ ទៅបន្តការសិក្សានៅឯបរទេស លើមុខជំនាញជាច្រើន ក្នុងនោះរួមទាំងវិស័យកងទ័ពផងដែរ។ នេះជាការលើកឡើង របស់លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន នៅល្ងាចថ្ងៃទី៩ ខែតុលានេះ។

លោកហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុក ថា វិស័យកងទ័ព គឺជាវិស័យដ៏មានសារៈសំខាន់បំផុតក្នុងការថែរក្សាការពារសន្តិភាព និងបូរណាភាពទឹកដី ដែលតម្រូវអោយមានការបណ្តុះបណ្តាលធនធានមនុ ស្ស ប្រកបដោយគុណភាព ទាំងនៅក្នុងនិងក្រៅប្រទេស ដែលយើងអាចមានលទ្ធភាពធ្វើទៅបាន។

លោកសរសេរបន្ត ថា”កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្ត និងផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយអោយទទួល បានសិក្សានៅក្រៅប្រទេស ដើម្បីស្វែងរកចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗមកជួយ អភិវឌ្ឍន៌ប្រទេសជាតិ។ មិនថាពួកគេមានប្រភពមកពីណា ឬស្ថិតក្នុងជីវភាពគ្រួសារបែបណា ជាកសិករ អាជីវករ ឬជាមន្ត្រីរាជការ គឺពួកគេទាំងអស់សុទ្ធតែ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ឱកាស ជម្រុញ និងលើកទឹកចិត្ត អោយបានរៀនសូត្រនៅសាលាល្អៗ ដែលមានកម្មវិធីហ្វឹកហ្វឺនប្រកបដោយគុណភាព”៕

ព័ត៌មានផ្សេងទៀត