អង្គភាព​អ្នកនាំពាក្យ​នឹង​រៀបចំ​សន្និសីទ​សារព័ត៌មានមួយ​ស្តីពី​«​សក្តានុពល​នៃ​ការវិនិយោគ​នៅ​កម្ពុជា​»​ស្អែក​នេះ​

09-10-2019 4:04 pm 186

​នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩​ស្អែក​នេះ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​ស្តីពី​«​សក្តានុពល​នៃ​ការវិនិយោគ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​» នា​ទីស្តីការគណៈរដ្ឋមន្ត្រី​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​ក៏​បាន​បញ្ជាក់​ដែរ​ថា វាគ្មិន​ដែល​អញ្ជើញ​ចូលរួម​នៅក្នុង​សន្និសីទ​នេះ​គឺ​លោក​ជា វុទ្ធី អគ្គលេខាធិការរង ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត