លោក​ហ៊ុន សែន ឲ្យ​លោក​វ៉ា គឹមហុង ឆ្លើយ​បំភ្លឺ​ពី​បញ្ហា​ព្រំដែន​នៅ​ថ្ងៃស្អែក​

09-10-2019 1:04 pm 423

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​យល់ព្រម​ឲ្យ​លោក​វ៉ា គឹមហុង ដឹកនាំ​ប្រតិភូ​នៃ អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ចូល​បំភ្លឺ​ជូន​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ អំពី​បញ្ហា​ព្រំដែន នៅ​ថ្ងៃ​ទី​១០ ខែតុលា វេលា​ម៉ោង​៨:៣០​នាទី​ព្រឹក​។ នេះ​បើ​តាម​សេចក្តីប្រកាស របស់​លេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សា និង​ពិគ្រោះ​យោបល់ នៅ​ថ្ងៃ​ទី​០៩ ខែ​តុលា​នេះ​។​

​ការយល់ព្រម​ចូល​ឆ្លើយបំភ្លឺ ធ្វើឡើង​បន្ទាប់​ពី លោក​ពេជ្រ ស្រស់ សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​បាន​ស្នើ​ដល់ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន អនុញ្ញាត​ឲ្យ លោក វ៉ា គឹមហុង ទេស​រដ្ឋមន្ត្រី​ដឹកនាំ​គណៈប្រតិភូ ចូលរួម​ប្រជុំ​ចំពោះមុខ​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ ក្នុង​គោលបំណង​ស្វែងរក​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​អំពី​កិច្ចព្រមព្រៀង​ចំនួន​២ រវាង​កម្ពុជា និង​វៀតណាម ស្តី​អំពី​សន្ធិសញ្ញា​បំពេញបន្ថែម និង​នីតិវិធី​នៃ​ការបោះបង្គោល​កំណត់​ព្រំដែន​ជាមួយនឹង​ប្រទេស​ជិតខាង​មួយចំនួន​ទៀត​ផង​ដែរ​៕

 

 ពាក្យគន្លឹះ  លោកវ៉ាគឹមហុងព្រំដែន

ព័ត៌មានផ្សេងទៀត