ស្រូវវស្សា​ជិត៣ពាន់​ហិកតា​​ខូចខាត​ទាំងស្រុង​​ដោយសារ​ទឹកជំនន់​​នៅខេត្ត​កំពង់ធំ​​

09-10-2019 11:47 am 54

​ផ្ទៃដី​ស្រូវវស្សា​ចំនួន ២,៨៦៦​ហិកតា​របស់​កសិករ​ចំនួន ៧​ស្រុក ដែល​រួមមាន​ស្រុក​សណ្ដាន់ ប្រាសាទ​សំបូរ ស្ទោង កំពង់ស្វាយ សន្ទុក ស្រុក​បារាយណ៍ និង​ក្រុង​ស្ទឹងសែន បាន​ខូចខាត​ទាំងស្រុង ក្នុងនោះ សួន​ដំណាំ​បន្លែ​គ្រួសារ​ចំនួន ១៨​ហិកតា​នៅ​ស្រុក​ប្រាសាទ​សំបូរ និង​ស្រុក​កំពង់ស្វាយ ក៏​រង​ផលប៉ះពាល់​ផងដែរ ដោយសារតែ​គ្រោះទឹកជំនន់​។​នេះ​បើតាម​ការបញ្ជាក់​របស់​លោក​លោក ប៉ែន វណ្ណ​រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ​បានឱ្យដឹង​កាលពី​ល្ងាច ថ្ងៃទី​០៨ ខែតុលា ។​

​លោក​ប៉ែន វណ្ណរិ​ទ្ធ​បន្តថា កសិករ​ក្នុង​ខេត្ត​កំពង់ធំ បាន​អនុវត្តន៍​ធ្វើការ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​បាន​ចំនួន ២២៤,៨៩០​ហិកតា​ស្មើនឹង ១០៥,៤៣​ភាគរយ នៃ​ផែនការ ២១៣,៣០០​ហិកតា បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា នឹង​ការអនុវត្តន៍​ឆ្នាំ​២០១៨ ឃើញថា​នៅ​ឆ្នាំ​២០១៩​នេះ​ការ​បង្កបង្កើនផល​ស្រូវ​គឺ ខ្ពស់ជាង​ចំនួន ៣.៣៥៥​ហិកតា​៕

 

ព័ត៌មានផ្សេងទៀត