រដ្ឋមន្ត្រីសុខាភិបាលចុះ​អនុស្សរណៈ​លើ​គម្រោង​​លុបបំបាត់​ការពិការភ្នែកដោយ​ជំងឺ​ឡើងបាយ​​

09-10-2019 11:43 am 61

​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា បាន​ចូលរួម​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ស្តីពី​គម្រោង​លុបបំបាត់​ភាព​ពិការភ្នែក ដោយ​ជំងឺភ្នែកឡើងបាយ ជាមួយ​មូលនិធិ GX តំណាង​ដោយ​លោក LEUNG CHUN-YING ប្រធាន​មូលនិធិ  នា​ថ្ងៃទី​០៨ ខែតុលា ។​

​គោលបំណង​នៃ​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះដែរ គឺ​ចង់​ផ្តោតទៅលើ​គម្រោង​លុបបំបាត់​ភាព​ពិការភ្នែក ដោយសារ​ជំងឺភ្នែកឡើងបាយ ដោយ​ត្រូវ​ពង្រីក​ទៅ​ខេត្ត​ព្រៃវែង​។ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​នៃ​គម្រោង ភាគី​មិត្ត​ចិន​នឹង​ផ្តល់នូវ​គ្លីនិក​ចល័ត​វះកាត់​ភ្នែក ចំនួន​ពី​រគ្រឿង រថយន្ត​សម្រាប់​ដឹក​អ្នកជំងឺ​មួយគ្រឿង ព្រមទាំង​បំពាក់​សម្ភារៈ​បរិក្ខារ​ពេទ្យ សម្រាប់​បម្រើឱ្យ​ការពិនិត្យ​ព្យាបាល និង​វះកាត់​ភ្នែក​ឡើងបាយ​ដល់​អ្នកជំងឺ​នៅក្នុង​ខេត្តព្រៃវែង​។​

​គួរ​រំលឹក​ដែរថា សម្រាប់​អនុស្សរណៈ​ទី​១ ត្រូវបាន​ចុះហត្ថលេខា​កាល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​នឹង​កំពុង​អនុវត្ត​នៅ​ខេត្តកំពង់ចាម ក្នុង​ការផ្តល់សេវា​ព្យាបាល និង​វះកាត់​ជំងឺភ្នែកឡើងបាយ ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ៕

ព័ត៌មានផ្សេងទៀត