ឡូយ​កប់​ស៊េរី​តែម្តង​! រសជាតិ​នៃ​បទពិសោធន៍​មិនអាច​បំភ្លេចបាន​ ​ពី​កំពូល​ទូរទស្សន៍ SAMSUNG QLED 8K ដ៏​វៃឆ្លាត និង​អស្ចារ្យ​បំផុត​ក្នុង​ពិភពលោក​!!

09-10-2019 11:40 am 81

បើ​និយាយ​ពី​ទូរទស្សន៍​គឺ​ធ្វើឱ្យ​យើង​នឹកឃើញ​ដល់​ទសវត្សរ៍​ទី ២០ នៃ​ទូរទស្សន៍ ស​-​ខ្មៅ ប្តូរ និង​បញ្ជា​ប៉ុស្តិ៍​ដោយ​ប្រើ​ដៃ​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​។ រហូតដល់​ពាក់កណ្តាល​ទសវត្សរ៍​ទី ៦០ ទើប​អាច​មាន​ទូរទស្សន៍​ពណ៌​មើល​ប៉ុន្តែ​វា​មិន​មាន​ភាពទូលំទូលាយ​ឡើយ​!

“​អនាគត​ដើរ​មិនទាន់​បច្ចេកវិទ្យា​” គឺជា​អ្វី​ដែល​លោកអ្នក​តែងតែ​និយាយ នឹកស្មាន​មិន​ដល់ ហើយ​កោតសរសើរ​ពី​ភាព​អស្ចារ្យ​បំផុត​នៃ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង ដែល​កំពុងតែ​មាន​ការ​អភិវឌ្ឍន៍​យ៉ាង​ខ្លាំងក្លា​បំផុត​ក្នុង​ពិភពលោក​! ជាក់ស្តែង​លោក​អ្នក​ដែល​ធ្លាប់​ឆ្លងកាត់​ទូរទស្សន៍​ចាប់តាំងពី ស​-​ខ្មៅ និង​ទូរទស្សន៍​ពណ៌​ជាមួយនឹង​កញ្ចក់​ប៉ោង​មក​មុខ គូទ​ទយ​ទៅក្រោយ មាន​អង់​តែ​ន​នៅ​ពី​លើ​សម្រាប់​ចាប់​ប៉ុស្តិ៍​ជា​ដើម​នោះ​ប្រាកដ​ជា​ចង​ចាំ​បាន​យ៉ាងច្បាស់​!

​ប៉ុន្តែ​ថ្ងៃនេះ​ខ្ញុំ​សូម​ណែនាំ និង​បង្ហាញជូន​នូវ​ស្តេច​កំពូល​ទូរទស្សន៍​ដែល​ដើរ​លឿន​ជាង​អនាគត និង​កំពុង​ធ្វើឱ្យ​ពិភពលោក​មិន​អស់ចិត្ត ស្ងើចសរសើរ​ពី “​វឌ្ឍនភាព​ដ៏​មហស្ចារ្យ​នៃ​ពិភព​ល្អឥតខ្ចោះ​” ក្នុង​ការបង្ហាញ​នូវ​បទពិសោធន៍​ការកម្សាន្ត​ជាមួយនឹង​កំពូល​សាច់​ម៉ដ្ឋ​នៃ​រូបភាព និង​ពណ៌​ដ៏​រស់​រវើក​របស់ Samsung QLED 8K ស៊េរី (Q900R)!

​សូមបញ្ជាក់​ថា​ទូរទស្សន៍ Samsung QLED 8K ស៊េរី (Q900R) ជំនាន់​ចុងក្រោយ​បំផុត​នេះ​ត្រូវបាន​រចនា​ឡើង​យ៉ាង​ស្រស់ស្អាត (Super Cool…! Super Premium) និង​មាន​លក្ខណៈ​ផ្ចិតផ្ចង់​ជាទីបំផុត​ដើម្បី​ធ្វើឱ្យ​លោក​អ្នក​ទទួល​បាន​បទ​ពិសោធន៍​មិនអាច​បំភ្លេច​បាន​ដែល​អនាគត​មិន​អាច​រត់​តាម​ទាន់​បានឡើយ​! និយាយ​កាត់​ឱ្យ​ខ្លី​ទៅ​ប្រសិនបើ​លោក​អ្នកជា​អ្នកតាមដាន និង​ចូលចិត្ត​បច្ចេកវិទ្យា​ថ្មីៗ​ខ្ញុំ​សូម​ឱ្យ​លោក​អ្នក​មក​សាក ជាមួយនឹង Samsung QLED 8K ស៊េរី (Q900R)!

* Real 8K Resolution

​ជា​បច្ចេកវិទ្យា​ដែល​ផ្តល់​រូបភាព​ធំ​ច្បាស់​ល្អឥតខ្ចោះ​ក្នុង​កម្រិត 8K ជាមួយនឹង​កម្រិត​បង្ហា​ញ​រូបភាព​រហូតដល់ 33 លាន ភិ​ច​ស៊ែ​ល​ឯណោះ​! មានន័យ​ថា​ទោះបីជា​លោក​អ្នក​យក​ភ្នែក​ដក់​ឱ្យ​ជិត ឬ​ជាប់​អេក្រង់​ទូរទស្សន៍ Samsung QLED 8K ស៊េរី (Q900R) ក៏​រូប​ភាពមិន​បែក ឬ​ព្រាល​ឡើយ​!

* 8K AI Upscaling

​ជា​បច្ចេកវិទ្យា​(AI) ដែល​ជួយ​បំលែង ដុស​ខាត់ កម្រិត​រូបភាព​ពី 1080 ឬ 4K ឱ្យមាន​ភាព​កាន់តែ​ច្បាស់​ម៉ដ្ឋ​ត្រជាក់​ភ្នែក​រហូត​ដល់​កម្រិត 8K ដូច Footage 8K ដើម យ៉ាង​ដូច្នេះ​ដែរ​!  ឡូយ​…​មិន​គួរឱ្យ​ជឿ​មែន​!

* Quantum Processor 8K

​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន សាម​សុង ដែល​មាន​តែ​មួយ​គ្មាន​ពីរ​ក្នុង​ពិភពលោក​ក្នុង​ការជួយ​ផ្គត់ផ្គង់​កម្រិត​ពណ៌ និង​កម្រិត​បង្ហាញ​រូបភាព​ឱ្យ​កាន់តែ​ច្បាស់​ក្នុង​កម្រិត 8K ពិតៗ​យ៉ាង​ត្រឹមត្រូវ​បំផុត​!

* Quantum HDR 4000

​មុខងារ និង​បច្ចេកវិទ្យា​នេះ​គឺ​អាច​ធ្វើឱ្យ​កម្រិត HDR (High Dynamic Range) លោត​រហូតដល់ 4000 ដែល​អាច​ធ្វើឱ្យ​រូបភាព​ដែល​បញ្ចេញ​មក​កាន់តែច្បាស់ កាន់តែ​លម្អិត​ទោះ​ជា​នូវក្នុង​ស្ថានភាព​ពន្លឺ​បែបណាក៏ដោយ​ក៏​សាច់​រូបភាព និង​វីដេអូ​នៅតែ​ច្បាស់​ដិត​ល្អឥតខ្ចោះ​ដដែល​!

* Q Style

​នេះ​គឺជា​បច្ចេកវិទ្យា No Gap Wall-Mount ដែល​អាច​ភ្ជាប់​ជាមួយ​នឹង​ជញ្ជាំង​ស្ទើតែ​គ្មាច​ន្លោះ​ជួយ​ឱ្យ​ជញ្ជាំង​មាន​ភាព​ស្អាត​ប្លែក និង​មិន​ធ្វើឱ្យ​ចង្អៀត ឬ​ត្រូវ​ចំណាយ​ថវិកា​បន្ថែម​ទៀត​ដើម្បី​ទិញ​តុ​ឡើយ​!

* One Connect & invisible

​ជា​របកគំហើញ​ថ្មី​ដែល​ធ្វើឱ្យមាន​ភាពងាយស្រួល មាន​របៀប​រៀប​រាយ​ដោយ​មិន​បង្ហាញ​ខ្សែ​រញ៉េរញ៉ៃ​ឡើយ​! ទាំង​រន្ធ USB, HDMI, ឬ អ្វី​ផ្សេងៗ​ទៀត​ក្នុង​ការបញ្ជូន​រូបភាព​តាមរយៈ​ប្រអប់​នេះ​តែ​មួយគត់​!

* Ambient Mode (Magic Screen)

ទូរទស្សន៍ Samsung QLED 8K (Q900R) មិន​ត្រឹមតែ​សម្រាប់​មើល​កម្សាន្ត​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ឧបករណ៍​សម្រាប់​តាំង​លម្អ​គេហដ្ឋាន​ឱ្យ​កាន់តែ​ទាក់ទាញ​ស្រស់ស្អាត​ផងដែរ ហើយ​អ្នក​ក៏​អាច​កំណត់​ការបង្ហាញ​រូបភាព​បែប​ឌី​ជី​ផល​,​ម៉ោង និង​រូបភាព​ផ្សេងៗ​ទៀត​ជាច្រើន​តាម​តម្រូវការ​របស់​លោក​អ្នក​បាន​ផង​ដែរ​។​

* Air Play Connection

Samsung QLED 8K (Q900R) សេរី​ថ្មី​នេះ​អ្នក​ក៏​អាច​ប្រើប្រាស់​បាន​ជាមួយ​កម្មវិធី Airplay របស់ IOS ដើម្បី​ធ្វើការ​ចែករំលែក តន្ត្រី វីដេអូ​ពី​ទូរស័ព្ទ ឬ ឧបករណ៍​ដទៃ​ទៀត​ទៅ​កាន់​អេក្រង់​ទូរទស្សន៍​បាន​ផងដែរ​។​

​ជា​ចុងក្រោយ​សម្រាប់​អតិថិជន​ទាំងអស់​ដែល​តែងតែ​ដើរ​ទាន់​បច្ចេកវិទ្យ​ទំនើ​បរប​ស់ សាម​សុង ឬក៏​មាន​បំណង​ចង់​ទទួលបាន​នូវ​បទពិសោធន៍​ដ​ដ៏​មហស្ចារ្យ​នេះ​អាច​រក​ជាវ​ទូរទស្សន៍ Samsung QLED 8K (Q900R) ដ៏​ល្អឥតខ្ចោះ​នេះ​បាន នៅ​តាម​ហាង​ចែកចាយ​ផលិតផល សាម​សុង​។

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​សាកសួរ​តាម​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​តាមរយៈ​លេខ​៖ 1800-203232 !

 ពាក្យគន្លឹះ  samsung

ព័ត៌មានផ្សេងទៀត