ក្រសួង​ពាណិជ្ជកម្ម ​អំពាវនាវ​ឲ្យ​អ្នកពាក់ព័ន្ធ​​ចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​ចិន​​

09-10-2019 11:40 am 76

​ក្រសួង​ពាណិជ្ជកម្ម បាន​អំពាវនាវ​ដល់​ពាណិជ្ជករ អាជីវករ ដែលជា​ម្ចាស់​ក្រុមហ៊ុន​ទាំងអស់ឲ្យ​ចូលរួមពិព័​រណ៍ពាណិជ្ជក​ម្ម​អន្តរ​ជាតិ​ចិន សម្រាប់​បច្ចេកវិទ្យា​ឧបករណ៍ និង​ផលិតផល​ប្រេង រួមទាំង​គ្រាប់​ធញ្ញជាតិ លើក​ទី​១៧ ដែល​និង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៧-១៩ ស្ថិតនៅ​ខេត្ត​អាន​ហួយ នៃ​ប្រទេស​ចិន​។ សម្រាប់​ពិព័រណ៍​ពាណិជ្ជកម្ម​នេះដែរ ធ្វើឡើង​ក្នុង​គោលបំណង​ផ្តល់នូវ​វេទិកា​សម្រាប់​សហ​គ្រា​សា​នានា​ក្នុង​ស្សា​ឧ​ហ​កម្ម​ប្រេង និង​គ្រាប់​ធញ្ញជាតិ ដើម្បី​អភិ​វ​ឌ្ឈ​និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា​។​

​សម្រាប់​ពាណិជ្ជករ អាជីវ​ក ដែលជា​ម្ចាស់​ក្រុមហ៊ុន ដែល​មានបំណង​ចូលរួម​ផ្សព្វផ្សាយ​ផលិតផល​របស់ខ្លួន និង​ទៅ​ស្វែងរក​នូវ​បទពិសោធន៍​ថ្មី​ពី​អ្នកជំនាញ​ខាង​បច្ចេកវិទ្យា​ឧបករណ៍ នៃ​នាយកដ្ឋាន​ជំរុញ​ផលិតផល​ប្រេង និង​គ្រាប់​ធញ្ញជាតិ ឬ​មាន​គម្រោង​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​នេះ អាច​ទៅ​បំពេញបែបបទ​នៅ​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍ នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ក្រសួង​ពាណិជ្ជកម្ម​ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​១៣ ខែតុលា​នេះ​៕

ព័ត៌មានផ្សេងទៀត