​បណ្ឌិត​សេដ្ឋកិច្ច​៖​​ការបើក​ឱ្យ​ជនបរទេស​ធ្វើការរកស៊ីនៅ​កម្ពុជា​​មិនប៉ះពាល់ទេ

09-10-2019 11:36 am 2458

​លោក គី សេរី​វឌ្ឍន៍ បណ្ឌិត​សេដ្ឋកិច្ច និង​ជា​មន្ត្រី​ផ្នែក​ស្រាវជ្រាវ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា បាន​បញ្ជាក់ថា ការបើកចំហរ​ឱ្យ​ជនបរទេស​ប្រកប​របរ​នៅក្នុង​ប្រទេស​កម្ពុជា ពី​សំណាក់​រដ្ឋាភិបាល​ថ្មីៗ​នេះ មិនបាន​ធ្វើឱ្យប៉ះពាល់​ដល់​មុខរបរ និង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ឡើយ​។ លោក​ថែមទាំង​និយាយថា ការបើក​ឱ្យ​ជនបរទេស​ប្រកប​របរ​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​ការល្អ​ទៅវិញ​នោះទេ​។ ជា​បន្ត​សូម​ស្ដាប់​ប្រសាសន៍​លោក គី សេរី​វឌ្ឍន៍ ដែល​បានផ្ដល់​កិច្ចសម្ភាសន៍​ដល់​វិទ្យុ​វា​យោ ដែល​រៀបចំ​ជូន​ដោយ​សេង បារាំង ដូចតទៅ​៖

​សំឡេង​៖

សូមបញ្ជាក់ថា ក្រសួង​ការងារ​កម្ពុជា តាមរយៈ​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៩ បានសម្រេច​ឱ្យ​ជនបរទេស​ប្រកប​របរ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ក្រសួង​បញ្ជាក់ថា ការអនុញ្ញាត​នេះ​គឺ​ដើម្បី​លើកទឹកចិត្ត​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​៕

 ពាក្យគន្លឹះ  លោកគីសេរីវឌ្ឍន៍

ព័ត៌មានផ្សេងទៀត