រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ចាត់វិធានការ​២​ចំពោះ​អ្នក​សង់​របង​លយ​ចូល​ដី​រដ្ឋ

09-10-2019 11:34 am 73

​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ក្រុមនបច្ចេកទេ​សស្រង់​ក្បាលដី​ដែល​សង់លយ​ចូល​ដី​រដ្ឋ ដោយ​ចាត់​នូវ​មាន​វិធានការ​ចំនួន​ពីរ​ដូចជា ទី​១ បើ​ដី​មិនទាន់​ចុះបញ្ជី មិន​អនុញ្ញាត​ឱ្យ​ចុះបញ្ជី ប្រសិនបើ​មិន​ព្រម​រើ​របង​ដែល​លយ​ចូល​ដី​រដ្ឋ​ចេញ​។ ទី​២ ក្រុមការងារ​ត្រូវ​សម្រង់​ឱ្យ​ច្បាស់​នូវ​ក្បាលដី​ដែល​លយ​ចូល​ដី​រដ្ឋ​ប៉ុន្មាន​ម៉ែត្រការ៉េ និង​ធ្វើការ​ជូនដំណឹង​ឱ្យ​រុះរើ​របង​ចេញ ប្រសិនបើ​មិន​សហការ​ជាមួយ​ក្រុមបច្ចេកទេស អាចឈាន​ទៅ​លប់​បណ្ណ​របស់​ពួក​គាត់​ចេញ ដើម្បី​ការគ្រប់គ្រង កុំឱ្យ​មាន​ការបំពាន​លើ​ដី​រដ្ឋ​បន្តទៀត​។​

​សូមបញ្ជាក់​ថា ការចាត់វិធានការ​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ ក្រុមការងារ​បោះបង្គោល តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ទឹកសាប​ក្បាល​ឆាយ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​តុលា​នេះ ដែល​ដឹកនាំ​ដោយ​លោក គួច ចំរើន អភិបាល​នៃ​គណ​:​អ​ភិ បាល​ខេត្ត​ព្រះសីហនុ​៕

ព័ត៌មានផ្សេងទៀត