កម្ពុជា ប៉ះ​អ៊ីរ៉ង់ នៅ​ថ្ងៃ​១០​តុលាក្នុង​វគ្គ​ជម្រុះ World Cup 2022 ពូ​លC

09-10-2019 11:00 am 261

​ជំនួប​ទី​៣ របស់ កម្ពុជា​ប៉ះ ជាមួយ​ម្ចាស់ផ្ទះ អ៊ីរ៉ង់​នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ ក្នុង​ការប្រកួត​ពានរ​ង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ នៅ​កាតា វគ្គ​ជម្រុះ​ជុំ​ទី​២-​តំបន់​អាស៊ី នៅ​កីឡដ្ឋាន Azadi ប្រទេស​អ៊ីរ៉ង់​។​កម្ពុជា​នឹង​បន្ត​ទទួល​ជំនួប​ទី​៤ ជាមួយ អ៊ីរ៉ាក់ នៅ​ថ្ងៃទី​១៥ ខែ​ដដែល​នៅ​ពហុ​កី​ឡ ដ្ឋា​ន​ជាតិ វិញ​ម្ដង​។ 

​គួរ​បញ្ជាក់ថា ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​ដដែល​ខាងលើនេះ កម្ពុជា ស្ថិតនៅ​ពូ​ល C ជាមួយ​ក្រុម​ខ្លាំងៗ​ដូចជា ជម្រើសជាតិ​អ៊ីរ៉ង​, ជម្រើសជាតិ​អ៊ីរ៉ាក់​, ជម្រើស​កោះ​ហុងកុង និង​ជម្រើ ស​ជាតិ​បា​រ៉ែ​ន​។​ក្នុង​ពូ​ល C ដែលមាន​៥​ក្រុម​ចូលរួម កម្ពុជា​មាន ១​ពិន្ទុ​ឈរ​លេខ​រៀង​ទី​៤ ជាមួយ​លទ្ធផល ២​ប្រកួត ស្មើ​១ និង​ចាញ់​១ (​ស្មើ​ហុងកុង ១-១ និង​ចាញ់​បា​រ៉ែ​ន ១-០) ខណៈ​អ៊ីរ៉ង់ ឈរ​លេខ​២ និង​មាន ៣​ពិន្ទុ តែ​ពួកគេ​ទើប​បញ្ចប់ ១​ប្រកួត​ប៉ុណ្ណោះ​៕

 ពាក្យគន្លឹះ  កម្ពុជាអ៊ីរ៉ង

ព័ត៌មានផ្សេងទៀត