​កម្ពុជា​នឹងចូលរួម​មហាសន្និបាត​លើក​ទី​១៤១​របស់​សហភាព​អន្តរ​សភា​

09-10-2019 9:59 am 156

​លោក ហេង សំរិន ប្រធានរដ្ឋសភា និង លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និង ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា នៃ​កម្ពុជា ចូលរួម​មហាសន្និបាត​លើក​ទី​១៤១ របស់​សហភាព​អន្តរ​សភា ក្រោម​មូលបទ​« ការពង្រឹង​ច្បាប់​អន្តរជាតិ​៖ តួនាទី និង​យន្តការ​សភា និង ការចូលរួមចំណែក​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​» នៅ​ថ្ងៃ​ទី ១៣ ដល់​ថ្ងៃ​ទី​១៧ តុលា​ឆ្នាំ ២០១៩ នៅ​ទីក្រុង​ប៊ែល​ក្រា​ត សាធារណរដ្ឋ​ស៊េ​ប៊ី​។​

​សូមបញ្ជាក់​ថា មហាសន្និបាត​លើក​ទី​១៤១ របស់​សហភាព​អន្តរ​សភា នឹង​ផ្ដោត​សំខាន់​លើ​ការលើកកម្ពស់​ការគោរព​ច្បាប់​អន្តរជាតិ ដើម្បី​ពង្រឹង​សន្តិសុខ ស្ថិរភាព និង​ការអភិវឌ្ឍ ស្របពេល​ដែល​សណ្ដាប់ធ្នាប់​អន្តរជាតិ​ផ្អែកលើ​វិធាន​ច្បាប់​អន្តរជាតិ បាន​និង​កំពុង​រង​ការវាយប្រហារ​ដោយសារ​ឯកតោភាគី​និយម កិច្ច​គាំពារ​និយម នយោបាយ​ជ្រុលនិយម ប្រជាភិថុត និង​ការ​ប្រជែង​គ្នា​នៃ​មហាអំណាច ព្រមទាំង​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ដោយ​បំពាន​លើ​ធម្មនុញ្ញ​របស់ អ​.​ស​.​ប ដែល​បាន​អនុវត្ត​រយៈពេល ៧០ ឆ្នាំ កន្លងមក​៕

ព័ត៌មានផ្សេងទៀត