សេត​វិមាន​​ប្រកាស​​មិន​សហការ​ឡើយ​​ករណី​ស្នើឲ្យ​​ស៊ើបអង្កេ​ត​លោក​ដូណាល់ ត្រាំ​

09-10-2019 9:51 am 124

​តាម​ប្រភពព័ត៌មាន​មួយ​បានឲ្យដឹងថា ពេលនេះ​ក្រុម​មេធាវី​របស់លោក​ដូណាល់ ត្រាំ បានរៀបចំ​លិខិតតវ៉ា​មួយច្បាប់​ដាក់​ទៅ​តុលាការ ដើម្បី​ប្រឆាំងនឹង​ពាក្យបណ្ដឹង​លើ​លោក​ដូណាល់ ត្រាំ​។ ប្រភពព័ត៌មាន​បញ្ជាក់​ថា គ្រប់​ជម្រើស​ទាំងអស់​ត្រូវយក​មក​ដាក់​លើ​តុ​។ ប្រភព​ដដែល​បដិសេធ​ថា​លិខិត​ដែល​ពួកគេ​រៀបចំ​នេះ គ្មាន​ចេតនា​បង្ក​សង្គ្រាម​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​ឡើយ ប៉ុន្ដែ​ទទួលស្គាល់ថា​វា​ពិតជា​ការ​តតាំង​មួយ​មែន​។​

​លិខិត​ត្រូវបាន​សេត​វិមាន​ផ្ញើ​ទៅកាន់​រដ្ឋសភា​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី​០៨​តុលា ដោយ​ក្នុងនោះ​មេធាវី​របស់លោក​ត្រាំ​និយាយថា ប្រធានាធិបតី​និង​រដ្ឋបាល​របស់លោក​មិន​សហការ​ក្នុង​ការស៊ើបអង្កេត​ទេ​។ នីតិវិធី​នៃ​ការដាក់​ពាក្យ​ប្ដឹង​លោក​ត្រាំ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​ខុសច្បាប់ ដើម្បី​លុបចោល​លទ្ធផល​នៃ​ការបោះឆ្នោត​ឆ្នាំ​២០១៦​។​

​លោក​ដូណាល់ ត្រាំ​ត្រូវបាន​ប្រធានរដ្ឋសភា​និង​សមាជិកសភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ ដាក់ពាក្យ​ប្ដឹង​ឲ្យ​បើ​កការស៊ើបអង្កេត​ជុំវិញ​ការចោទប្រកាន់ថា លោក​ព្យាយាម​វាយប្រហារ​លើ​គូប្រជែង​នយោបាយ​តាមរយៈ​ការសុំ​ជំនួយ​ពី​អន្ដរជាតិ​។ លោក​ត្រាំ​បាន​ស្នើឲ្យ​ប្រទេ​សអ៊ុយ​ក្រែ​ននិង​ប្រទេ​សចិន បើក​ការស៊ើបអង្កេត​លោកចូ បាយដិ​ននិង​កូនប្រុស​ពាក់ព័​ន្ធ​ការប្រព្រឹត្ដ​អំពើពុករលួ​យ​។ លោកចូ បាយដិន​គឺជា​អ្នកនយោបាយ​លេចធ្លោ​មួយរូប​របស់​គណបក្ស​ប្រជាធិបតេយ្យ​នា​ពេលបច្ចុប្បន្ន ហើយក៏​ត្រូវបាន​គេ​រំពឹងថា​ជា​គូប្រជែង​ដ៏​ខ្លាំង​របស់លោក​ដូណាល់ ត្រាំ សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំក្រោយ​។​

​ការព្យាយាម​វាយប្រហា​រលើ​លោកចូ បាយដិន​ដូច្នេះ ធ្វើឲ្យ​ភាគី​ខាង​គណបក្ស​ប្រជាធិបតេ​យ្យ​កើតទុក្ខ​មិន​សុខចិត្ដ និង​សម្រេច​ឯកភាព​ដាក់ពាក្យ​ប្ដឹង​លោក​ត្រាំ ចោទថា​រំលោភ​លើ​រដ្ឋធម្មនុញ្ញ រំលោភ​លើ​ពាក្យសម្បថ​ពេល​ចូល​កាន់តំណែង និង​រំលោភ​លើ​ដំណើរការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្ដិធម៌​ជាដើម​។ ប៉ុន្ដែ​លោក​ត្រាំ​ធ្លាប់​និយាយថា​ការប្ដឹង​រូបលោក ជា​ការគំរាមកំហែង​ដល់​ភាពជា​ប្រធានាធិបតី​របស់លោក ហើយ​វា​ដូចជា​ការធ្វើ​រដ្ឋប្រហារ​អ៊ីចឹង​ដែរ ដែល​រដ្ឋបាល​របស់លោក​សូម​ប្រឆាំង​ដាច់ខាត​៕

ព័ត៌មានផ្សេងទៀត