ក្រោយ​ដកទ័ព​ចេញ លោក​ត្រាំ​គំរាម​បំផ្លាញ​សេដ្ឋកិច្ច​តួ​ក​គី​

08-10-2019 5:41 pm 706
  ស្តាប់
លោកដូណាល់ ត្រាំនៅខាងស្តាំលោកRecep Tayyip Erdogan
ស្តាប់ជាសំឡេង

​លោក ដូ​ណាល់​ត្រាំ​ប្រធានាធិបតី​អាមេរិក បាន​ព្រមាន​ប្រទេស​តួ​ក​គី កុំ​ទាញយក​ផលប្រយោជន៍ ពី​ការសម្រេចចិត្ត​របស់លោក នៅក្នុង​ដក​កងទ័ព​ចេញពី​ព្រំដែន​ស៊ី​រី​និង​តួ​ក​គី​។ ម្យ៉ាងទៀត បើ​តួ​ក​គី​ប្រឆាំងនឹង​ដំបូន្មាន​របស់​មន្ត្រីជាន់ខ្ពស់​នៃ​មន្ទី​រប​ច្ចុកោណ សេដ្ឋកិច្ច​របស់​តួ​ក​គី​នឹងត្រូវ​បំផ្លាញចោល​។ លោក​Jonathan Hoffman មន្ត្រី​អ្នកនាំពាក្យ​នៃ​មន្ទី​រប​ច្ចុកោណ​និយាយថា ក្រសួង​ការពារជាតិ បានបញ្ជាក់​យ៉ាងច្បាស់​ថា អាមេរិក​មិន​គាំទ្រ​ប្រតិបត្តិការ​តួ​ក​គី នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​ឡើយ​។​

​លោក​ត្រាំ​ព្រមាន​ថា​នឹង​មានរឿង​ធំ ប្រសិនបើ​មនុស្ស​របស់លោក​ណា​ម្នាក់​ទទួលរង​នូវ​ការឈឺចាប​។ តាមរយៈ​សារ​លើ tweets លោក​ត្រាំ​និយាយថា «​ដូចដែល​ខ្ញុំ​បាន​និយាយ​ពីមុន ហើយ​គ្រាន់តែ​បញ្ជាក់​ម្តងទៀត​ប៉ុណ្ណោះ​ថា ប្រសិនបើ​ប្រទេស​តួ​ក​គី ធ្វើ​អ្វីដែល​ខ្ញុំ​ចាត់ទុកថា​ហួស​ដែន​កំណត់​នោះ ខ្ញុំ​នឹង​បំផ្លាញ​សេដ្ឋកិច្ច​តួ​ក​គី​ទាំងស្រុង​។ បំផ្លាញ​សេដ្ឋកិច្ច​តួ​ក​គី ដូចដែល​លោក​ត្រាំ​ធ្លាប់​បានធ្វើ​ដាក់​លើ​ប្រទេស​មួយចំនួន​កន្លងមក​។​

​សារ​ព្រមាន​របស់លោក​ត្រាំ​យ៉ាង​ដូច្នេះ បន្ទាប់ពី​លោក​បានចាប់ផ្តើម​ដក​ក​ង​ទ័ព​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ស៊ី​រី ក្បែរ​តំបន់​ព្រំដែន​ជាមួយ​តួ​ក​គី នៅ​ថ្ងៃទី​៧​តុលា​។ ការដកចេញ​នូវ​កងទ័ព​អាមេរិក អាច​បើកផ្លូវ​ឲ្យ​កងទ័ព​តួ​ក​គី ធ្វើ​ប្រតិ​បត្ដិកា​រវាយ​លុ​កឆ្លង​កាត់​ព្រំដែន បោសសម្អាត​ក្រុម Kurdish ដែល​តួ​ក​គី​ចាត់ទុកជា​ក្រុម​ភេរ​វករ​។ អាមេរិក​មាន​ទំនាក់ទំនង​យ៉ាងរឹងមាំ ជាមួយ​ក្រុម​ជីវពល Kurdish ដោយសារតែ​ក្រុម​នេះ បាន​ជួយ​អាមេរិក​ប្រយុទ្ធប្រឆាំង​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម នៅក្នុង​ប្រទេស​ស៊ី​រី​កន្លងមក រហូត​ក្រុម​រដ្ឋ​អ៊ីស្លាម​ចុះចាញ់​។ តែ​ប្រធានាធិបតី​តួ​ក​គី​លោក Recep Tayyip Erdogan មាន​គោលបំណង​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​យុទ្ធជន Kurdish នៅតាម​តំបន់​ព្រំដែន​ជា​យូរណាស់​មកហើយ ព្រោះតែ ក្រុមឃឺ​ដដែល​មាន​មូលដ្ឋាននៅ​ប្រទេសតួក​គី​នេះ តែងតែ​បង្ក​ការអុកឡុក​ប្រឆាំង​រដ្ឋាភិបាល​និង​ប្រជាជន​តួ​ក​គី​។ 

​ពាក់ព័ន្ធ​នឹង​ទណ្ឌកម្ម​ប្រឆាំង​តួ​ក​គី​នេះដែរ កាលពី​ឆ្នាំមុន​សហរដ្ឋអាមេរិក បាន​ដំឡើង​ពន្ធ​លើ​ផលិតផល​តួ​ក​គី​មួយចំនួន និង​បាន​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​កំពូលៗ ខណៈដែល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​អាក្រក់​ទៅ ៗ លើ​បញ្ហា​មួយចំនួន​៕

 ពាក្យគន្លឹះ  អាមេរិកតួកគី

ព័ត៌មានផ្សេងទៀត