រយៈពេល​២​ឆ្នាំ​នេះ​សំរាម​ក្នុង​ខេត្ត​ព្រះសីហនុ​កើនឡើង​១០០០​តោន​ក្នុង​មួយថ្ងៃ​

08-10-2019 1:48 pm 79

​ដោយសារ​ការរីកចម្រើន​រយៈពេល ២​ឆ្នាំនេះ តាម​ការ​ព្យាករ​សំរាម​កើនឡើង​ពី ១០​ទៅ ១៥​ភាគរយ​ក្នុង​មួយឆ្នាំ ហើយ​បច្ចុប្បន្ន​សំរាម​បាន​កើន​រហូត​ដល់ ១.០០០​តោន​ក្នុង​មួយថ្ងៃ ខណៈ​ក្នុង​ឆ្នាំ​២០១៥ សំរាម​មាន​ចន្លោះ​ពី ១០០​ទៅ ២០០​តោន ក្នុង​មួយ​ថ្ងៃ យើង​ក៏​បាន​ធ្វើ​យុទ្ធនា​ការប្រមូល​សំរាម បង្កើន​ការដឹក​សំរាម​ចេញ​ដោយ​ចង់ដឹងថា​សំរាម​មាន​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ​។ 

​សូមបញ្ជាក់​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ប្រមូល​សំរាម​មាន​ឡាន​ដឹក​សំរាម​ចំនួន ៨៥​គ្រឿង និង​បន្ថែម ៨០​គ្រឿង​ទៀត​នៅពេល​ខាងមុខ ប៉ុន្តែ​ការប្រមូល​សំរាម​ជួប​វិបត្ត​ខ្វះ​កម្មករ ព្រោះ​ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​សេដ្ឋកិច្ច ហើយ​កម្មករ​ធ្វើការ​បាន​តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ គួបផ្សំ​នឹង​ផ្លូវថ្នល់​មាន​ការខូចខាត និង​ការកកស្ទះ​ចរាច​រណ៍ ធ្វើឲ្យឡាន​អាច​ដឹក​សំរាម​ចេញបា​ន ៣​ជើង​ក្នុង​មួយថ្ងៃ ហើយ​បាន​តែ​មួយ​ជើង​ក្នុង​មួយ​ថ្ងៃ​ប្រសិនបើ​មាន​ការកកស្ទះ​ចរាច​រណ៍​៕ 

ព័ត៌មានផ្សេងទៀត