ជម្រះ​ក្អែល​លើ​ស្បែក​មុខ ដោយ​ប្រើ​ក្រូចឆ្មារ​និង​ចេក​ទុំ​

07-10-2019 8:51 pm 242

​ក្នុង​មួយថ្ងៃៗ​ស្បែក​មុខ​របស់​អ្នកមាន​ធូលី និង​កោសិកា​ងាប់​គរ​លើ​វា​ច្រើនណាស់​។ បញ្ហា​នេះ​ប្រសិនបើ​មិន​សម្អាត ឬ​មិន​ជ្រើសរើស វិធី​សម្អាត​បាន​ត្រឹមត្រូវ​ទេ នឹងមាន​បញ្ហា​ផ្សេងៗ​ជាច្រើន​កើត​លើស​ស្បែក​មុខ ដូចជា​មុន និង​ស្បែក​មុខ​គ្រើម​មិន​រលោង​ជាដើម​។ ដើម្បី​ជម្រះ​ក្អែ​ល ឬ​ភាពកខ្វក់​លើ​ស្បែក​មុខ ប្រកបដោយ​សុវត្ថិភាព អ្នក​អាច​ប្រើ​ចេកទុំ ក្រូចឆ្មារ​និង​ទឹកឃ្មុំ​។ យក​ចេកទុំ​មួយ​ចំណិត​កិន​ឲ្យ​ម៉ដ្ឋ ហើយ​បន្ថែម​ទឹក​ក្រូចឆ្មារ​មួយ​ស្លាបព្រា​និង​ទឹកឃ្មុំ​មួយ​ស្លាបព្រា កូរ​ឲ្យចូល​គ្នា​សព្វ​។ ទទួលបាន​ល្បាយ​នេះហើយ យកមក​លាប​លើ​ផ្ទៃមុខ រក្សាទុក​១៥​ទៅ​២០​នាទី ចាំ​លាងជម្រះ​ចេញ ជាមួយ​ទឹក​ក្តៅឧណ្ណៗ​។ អ្នក​គួរតែ​ធ្វើបែបនេះ​២​ទៅ​៣​ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ទទួលបាន​ស្បែក​ស្អាត និង​ទន់រ​លោង​៕ 

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត