ពិសា​ផ្លែ​ប៉ោ​ម ជួយ​ប្រឆាំង​មហារីក​ពោះវៀន

07-10-2019 8:25 pm 158

​ផ្លែ​ប៉ោម​មាន​ជីវជាតិ ប្រូសៃ​យ៉ានិ​ឌីន (Procyanidin) ដែលមាន​ប្រសិទ្ធិភាព ធ្វើឲ្យ​កោសិកា មហារីក​សម្លាប់​ខ្លួនឯង ទប់ស្កាត់​មហារីក មិនឲ្យ​រាលដាល​បន្តទៀត​។ ការស្រាវជ្រាវ​នេះ គេ​បាន​សា​កល្ប​ងលើ​សត្វ​កណ្តុរ ដោយ​ចាក់​សារធាតុ​ប្រូសៃ​យ៉ានិ​ឌីន រយៈពេល ១​ខែ រកឃើញថា កណ្តុរ​ទាំងនោះ មាន​ស្នាមដំបៅ​មហារីក សេសសល់ មិនបាន​ពាក់កណ្តាល បើ​ប្រៀបធៀប ទៅនឹង​កណ្តុរ​ដែល​ឲ្យ​ស៊ី​អាហារ​ធម្មតា ។​

​ទោះជា​ការស្រាវជ្រាវ មិនទាន់​បញ្ជាក់​ច្បាស់​ថា ការបរិភោគ​ផ្លែ​ប៉ោ​ម អាច​សម្លាប់​កោសិកា​មហារីក ក្នុង​ខ្លួន​មនុស្ស​បាន​ទាំងស្រុង​ក៏ដោយ ប៉ុន្តែ​អ្នក​អាច​បរិភោគ​ផ្លែ​ប៉ោម​បាន ដោយ​មិនបាច់​រង់ចាំ​ការ ស្រាវជ្រាវ​បន្តទៀត​ទេ ព្រោះថា ផ្លែ​ប៉ោម មាន​ប្រយោជន៍ ចំពោះ​រាងកាយ​មនុស្ស​ច្រើនណាស់​។ យ៉ាងណាក៏ដោយ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពី​ផ្លែ​ប៉ោម ត្រូវ​ប្រាកដថា​ផ្លែ​ម​ផ្លែ​ប៉ោម​ដែល​អ្នក​ទទួលទាន លាង​សម្អាត​បាន​ស្អាត​ល្អ គ្មាន​ជាតិគីមី​៕ ប្រភព​៖antkh

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត