អាមេរិក​​ចាប់ផ្ដើម​​ដកទ័ព​​ចេញពី​ស៊ី​រី​​ជា​ការប្រកាស​អាសន្ន​​សម្រាប់​ក្រុមឃឺ​ដ​

07-10-2019 5:24 pm 297
រូបភាពកងទ័ពអាមេរិកនៅស៊ីរី

​កងទ័ព​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ស៊ី​រី បានចាប់ផ្ដើម​ដកចេញ​ពី​តំបន់​ព្រំដែន​ជាមួយ​តួ​ក​គី​ហើយ​នៅ​ថ្ងៃទី​០៧​តុលា​នេះ​។ ការដកចេញ​នូវ​កងទ័ព​អាមេរិក​អាច​បើកផ្លូវ​ឲ្យ​កងទ័ព​តួ​ក​គី ធ្វើ​ប្រតិ​បត្ដិកា​រវាយ​លុកលើ​ក្រុម​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​(SDF) ដែល​តួ​ក​គី​ចាត់ទុកជា​ក្រុម​ភេរ​វករ​នៅក្នុង​តំបន់​នោះ​។ ក្រុម​SDF​ដែលជា​ក្រុម​ជីវពល​ឃឺ​ដ គ្រប់គ្រង​ទឹកដី​ភាគច្រើន​នៃ​តំបន់​ភាគ​ឦសាន​ប្រទេស​ស៊ី​រី បានបញ្ជាក់​នៅ​ថ្ងៃទី​០៧​តុលា​នេះដែ​រថា កងកម្លាំង​អាមេរិក​បាន​ដក​ចេញពី​តំបន់​ព្រំដែន​ស៊ី​រី​ជាមួយ​តួ​ក​គី​ហើយ​។ អាមេរិក​មាន​ទំនាក់ទំនង​យ៉ាងរឹងមាំ​ជា​មួយក្រុម​ជីវពល​ឃឺ​ដ​នេះ គ្រា​ប្រយុទ្ធប្រឆាំង​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​កន្លងមក​។​

​ប៉ុន្ដែ​សេត​វិមាន​បាន​និយាយថា កងទ័ព​អាមេរិក​នឹងមិន​គាំទ្រ​ឬ​ពាក់ព័ន្ធ​នឹង​ប្រតិ​បត្ដិកា​រ​អ្វី​ទៀត​ទេ ព្រោះ​ទ័ព​អាមេរិក​បានធ្វើឲ្យ​ក្រុម​រដ្ឋ​អ៊ីស្លាម​ចុះ​ចាញ់ហើយ​។ ហេតុនេះ​កងទ័ព​អាមេរិក​គ្មាន​ការងារ​ត្រូវ​ស្ថិតនៅក្នុង​តំបន់​នោះ​យូរ​ទៀត​ទេ​។ ដូច្នេះ​វា​គឺជា​ឱកាស​មួយ​សម្រាប់​ប្រទេស​តួ​ក​គី ព្រោះ​តួ​ក​គី​ចង់​បោសសម្អាត​ក្រុមឃឺ​ដដែល​ខ្លួន​ចាត់ទុកជា​ក្រុម​ភេរ​វករ​យូរហើយ​។ ករណីនេះ​ក៏​ជា​ការប្រកាសអាសន្ន​សម្រាប់​ក្រុមឃឺ​ដ ហើយក៏​នឹង​អាច​មានការ​សងសឹក​ទៅវិញទៅមក​៕

ព័ត៌មានផ្សេងទៀត