លោកអ៊ុំ សំអាន ត្រូវបានពលរដ្ឋម្នាក់ប្ដឹងពីបទ”បរិហាកេរ្តិ៍ជាសាធារណៈ”

07-10-2019 3:56 pm 2539

លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានលោកជួន ប៊ុនរឿន ដែលជាប្រជាពលរដ្ឋម្នាក់រស់នៅក្នុងរាជធានីភ្នំពេញ និងជាសកម្មជនគណបក្សប្រជាជនកម្ពុជាផងនោះ ប្ដឹងពីបទ”​បរិ​ហាកេរ្តិ៍ជាសាធារណៈ”និងបទ"ញុះញ៉ង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ"។ លោកជួន ប៊ុនរឿន បានឲ្យដឹង ថា មូលហេតុដែលលោកប្ដឹងលោកអ៊ុំ សំអាន និងអ្នកលេងហ្វេសប៊ុកម្នាក់ទៀត ក៏ព្រោះតែពួកគេបានបង្ហោះហ្វេសប៊ុក ចោ​ទ​ប្រកាន់រូបលោក ថា បានប្រើ​ប្រាស់ហិង្សាលើលោកស៊ិន បូណា អតីតចៅសង្កាត់កោះដាច់។ លោកប៊ុនរឿន បានបញ្ជាក់ ថា”ខ្ញុំប្ដឹងលោក អ៊ុំ សំអាន និងបក្សពួកទារសំណង១០០រៀល នឹងសូមឲ្យច្បាប់ផ្ដន្ទាទោស​តាមច្បាប់ បើលោកជាបណ្ឌិត ពិតមែនសូមកុំគេចច្បាប់ មកតស៊ូមតិជាមួយខ្ញុំបាទ ដោយសេចក្ដីគោរព”៕

ព័ត៌មានផ្សេងទៀត