នាវា​ជប៉ុន​​ប៉ះ​ជាមួយ​​ទូក​នេសាទ​​កូរ៉េខាងជើង​​ក្នុង​សមុទ្រ​ជប៉ុន​

07-10-2019 11:34 am 159
រូបភាពនាវាជប៉ុន

​ក្រុម​ឆ្មាំ​សមុទ្រ​ជប៉ុន​បាន​និយាយថា កប៉ាល់​ទីភ្នាក់ងារ​ជលផល​ជប៉ុន​បាន​ប៉ះទង្គិច ជាមួយ​ទូក​នេសាទ​កូរ៉េខាងជើង​មួយគ្រឿង​នៅក្នុង​សមុទ្រ​ជប៉ុន​។ ការប៉ះទង្គិច​កើតឡើង​នៅ​ម៉ោង​ប្រមាណ ៩​និង​១០​នាទី​ព្រឹក​ម៉ោង​ក្នុង​តំបន់​នា​ថ្ងៃទី​០៧​តុលា​នេះ​។ កង​ឆ្មាំ​សមុទ្រ​បញ្ជាក់​បន្ថែមថា ទូក​នេសាទ​ខ្នាត​ធំ​របស់​កូរ៉េខាងជើង​បាន​លិច ហើយ​មនុស្ស​ប្រមាណ​២០​នាក់​នៅលើ​ទូក​បាន​ធ្លាក់​ទៅក្នុង​ទឹក​។ អាជ្ញាធរ​ក៏បាន​បញ្ជូន​ក្រុម​ល្បាត​ទៅ​កន្លែងកើតហេតុ ដើម្បី​បើក​ការស៊ើបអង្កេត​ផងដែរ​។ ទីតាំង​កើតហេតុ​គឺ​នៅក្នុង​សមុទ្រ​ជប៉ុន​ចម្ងាយ​ប្រមាណ​៣៥០​គីឡូម៉ែត្រ ភាគ​ពាយព្យ​នៃ​ឧបទ្វីប​ណូ​តូ​ក្នុង​ខេត្ដ​អ៊ី​ស៊ីកា​វ៉ា​៕

ព័ត៌មានផ្សេងទៀត