លោក​ហ៊ុន សែន​ ប្រាប់​ទៅ​​លោក​សម រង្ស៊ី ​ឲ្យមក​កម្ពុជា​​ឲ្យ​លឿន​ កុំ​ចាំ​​ដល់​ថ្ងៃទី​០៩​

07-10-2019 10:53 am 1700

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល និង​ផ្ដល់​រង្វាន់​លើកទឹកចិត្ត ដល់​សិស្ស​ដែល​បាន​ប្រឡង​ជាប់ សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ដែល​ទទួលបាន​និទ្ទេស (A) ចំនួន ៤៤៣​នាក់ នៅ​ថ្ងៃទី​០៧ តុលា​នេះ គូប្រជែង​នយោបាយ​របស់លោក​សម រង្ស៊ី គឺ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ផ្ញើ​សារ​ចំអក​ទៅ​លោក​សម រង្ស៊ី ឲ្យប្រញាប់​ចូលស្រុក​ឲ្យ​លឿន កុំ​ចាំ​ទាល់តែ​ដល់​ថ្ងៃទី​០៩ វិច្ឆិកា​។ 

​លោក​ហ៊ុន សែន ហាក់​ខឹងច្រឡោត​នឹង​លោក​សម រង្ស៊ី ជាខ្លាំង​ដែល​កំណត់​យក​ថ្ងៃ​០៩ វិច្ឆិកា ដែលជា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ និង​ជា​ថ្ងៃកំណើត​កង​យោធពលខេមរភូមិន្ទ ធ្វើជា​ព្រឹត្តិការណ៍ចូលស្រុក ដែល​លោក​ហ៊ុន សែន ចាត់ទុកជា​ផែនការ​ទុច្ចរិត​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​។ កាន់តែ​ធ្វើឲ្យ​លោក​ខឹង​ទៀត​នោះ គឺ​មេដឹកនាំ​បក្សប្រឆាំង​លោក សម រង្ស៊ី បាន​ស្រែ​កឲ្យប្រមូល​ថវិកា មក​ទ្រទ្រង់​កងទ័ព ដើម្បី​មក​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ នា​ថ្ងៃទី​៩ វិច្ឆិកា ខាងមុខនេះ ប៉ុន្តែ​លោក​ហ៊ុន សែន បាន​តប​បែប​ចំអក ទៅ​លោក​សម រង្ស៊ី ឲ្យចូល​មកឲ្យ​លឿន កុំ​ចាំ​ដល់​ថ្ងៃទី​០៩ ដើម្បី​កម្លាំងប្រដាប់អាវុធ​ចាប់ខ្លួន​។ បន្ថែម​លើ​នេះ អ្នកគាំទ្រ​មេ​ឧទ្ទាម ក៏ត្រូវ​ចាប់ខ្លួន​ដោយ​គ្មាន​ការលើកលែង​ផងដែរ​៕

 ពាក្យគន្លឹះ  សមរង្ស៊ីហ៊ុនសែន

ព័ត៌មានផ្សេងទៀត