តារា​Instagram​​អ៊ីរ៉ង់​​ដែល​ល្បី​ថា​​ដូច​Angelina Jolie​​ត្រូវបាន​ចាប់ខ្លួន​

07-10-2019 9:41 am 2127
រូបភាពនាង​Sahar Tabarដែលតុបតែងដូចជាខ្មោចហ្ស៊ូមប៊ី

​តាម​ការចុះផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន​អ៊ីរ៉ង់​បានឲ្យដឹងថា តារា​Instagram​អ៊ីរ៉ង់​ម្នាក់​ដែល​ល្បីល្បាញ ព្រោះតែ​មើលទៅ​មានមុខមាត់​ដូច​តារា​សម្ដែង​ហូលីវូដ​អាមេរិក​Angelina Jolie ត្រូវបាន​ចាប់ខ្លួន​ហើយ​។ តារា​Instagram​រូបនោះ​មានឈ្មោះ​នាង​Sahar Tabar​អាយុ​២២​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការប្រមាថ ការ​ញុះញង់​ឲ្យមាន​អំពើហិង្សា ការប្រមូល​ទ្រព្យសម្បត្ដិ​ដោយ​ខុសច្បាប់ ការជេរប្រមាថ​ដ​ល់លេ​ខ​កូដ​សម្លៀកបំពាក់​របស់​ប្រទេស និង​ការលើក​ទឹកចិត្ដ​យុវជន​ឲ្យ​ប្រព្រឹត្ដ​អំពើពុករលួយ​។​

​នាង​បាន​ចូលក្នុង​បញ្ជី​ឈ្មោះ​អ្នកមាន​ឥទ្ធិពល​តាម​អ៊ី​ន​ធឺ​ណេត​នៅ​អ៊ីរ៉ង់ ដែល​បានធ្វើ​ខុសច្បាប់​របស់​ប្រទេស​។ អាជ្ញាធរ​បញ្ជាក់ថា​ការចាប់ខ្លួន​Tabar បន្ទាប់ពី​មានការ​ដាក់ពាក្យ​ប្ដឹង​រូបនាង​។ អ្វីដែល​ជា​ការកត់សម្គាល់​ការ​បង្ហោះ​រូបភាព​របស់​នាង ដោយ​មើលទៅ​ដូចជា​រូប​ខ្មោច​ដោយសារតែ​ការ​ផាត់​មុខ និង​ការកែ​រូប​ដោយ​បច្ចេកទេស​កុំព្យូទ័រ ក៏​ផ្ទុះ​ការចាប់អារម្មណ៍​និង​បង្ក​ភាពភ័យខ្លាច​យ៉ាងខ្លាំង​ដែរ​។ 

​គួរ​បញ្ជាក់ថា មូលហេតុ​ដែល​នាង​Tabar​មានមុខមាត់​ដូច​Angelina Jolie មាន​ពាក្យ​ចរចា​ម​អ​រ៉ា​ម​ថា នាង​បាន​វះកាត់​ផ្ទៃមុខ​មិន​ក្រោម​៥០​លើក​ទេ ហើយ​រូបភាព​ដែល​នាង​បង្ហោះ​ទៀតសោត ភាគច្រើន​ត្រូវបាន​កែ​ដោយ​បច្ចេកទេស​កុំព្យូទ័រ​៕

ព័ត៌មានផ្សេងទៀត

កូវីដនៅកម្ពុជា៖ មនុស្ស៥នាក់បន្ថែមទៀតបានស្លាប់ សរុបចំនួន៧៩នាក់ !

 ឥណ្ឌូណេស៊ីបន្ដកាត់ទោសប្រហារជីវិតអ្នកទោសតាមសវនាការអនឡាញ

 រដ្ឋនៅមជ្ឈិមបូព៌ាអនុវត្តទោសប្រហារជីវិតច្រើនជាងគេបំផុតនៅឆ្នាំ២០២០

 ក្រុម​សិទ្ធិមនុស្ស​ថ្កោលទោស​តុលាការយោធា​មី​យ៉ាន់​ម៉ា​ដែល​កាត់ទោស​ប្រហារជីវិត​មនុស្ស​១៩​នាក់​

 «គុណភាពជីវិត ល្អឬអាក្រក់អាស្រ័យលើមនុស្សដែលមានក្នុងជីវិតរបស់អ្នក»

  ​នាយករដ្ឋមន្ត្រី​៖​ការត្រៀម​បញ្ចុះ​ឬ​បូជាសព​អ្នកជំងឺ​កូ​វីដ​មិនមែន​ប្រមាថ​ជីវិត​ពលរដ្ឋ​ទេ​

លោក​Jeff Bezo​​នឹង​លាឈប់​​ពី​តំណែង​​នាយក​ប្រតិ​ប​ត្ដិ​​ក្រុមហ៊ុន​Amazon

 ទ្រព្យ​កើន​ដល់​​ជាង​១៩០​​ពាន់​លាន​ដុល្លារ​​Elon Musk​​ក្លាយជា​​អ្នកមាន​​បំផុត​ក្នុង​លោក​

មហាសេដ្ឋី​វ័យក្មេង​ចិន​និង​ជា​CEO“Game of Thrones”​ស្លាប់​ដោយសារ​​ការបំពុល

មកដល់​កម្ពុជា​ភ្លាម​! ដំរី​ខា​វ៉ាន់​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ជាមួយ​ដំរី​ញី​ឈ្មោះ​ឌី​ប៉ូ​