រឿង សោភ័ណ្ឌ​​ចាញ់ថៃ​​ដោយ​ពិន្ទុ​​នៅ​សង្វៀន​​Super Champ​​កាលពី​យប់មិញ​

07-10-2019 8:55 am 732
រូបភាពនៃការប្រកួត​រវាងរឿង សោភ័ណ្ឌជាមួយថៃ

​អ្នកលេង​គុន​ខ្មែរ​រឿង សោភ័ណ្ឌ ដែល​ត្រូវបាន​គេ​ដាក់​រហ័ស​នាម​ឲ្យ​ថា​កណ្ដាប់ដៃ​ភ្លើង មិនអាច​យកឈ្នះ​កីឡាករ​ថៃ​បានទេ នៅក្នុង​ការប្រកួត​កាលពី​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​នៅ​សង្វៀន​Muay Thai Super Champ​។ ដៃគូ​របស់​រឿង សោភ័ណ្ឌ​គឺ​កីឡាករ​គួន អ៊ូ ដោយ​ការប្រកួត​ធ្វើឡើង​ពេញ​បី​ទឹក កីឡាករ​ថៃ​ហាក់​មានប្រៀប​ជាង​រឿង សោភ័ណ្ឌ ប៉ុន្ដែ​សោភ័ណ្ឌ​ក៏​ព្យាយាម​វាយបក​វិញ​ដែរ​។ យ៉ាងណាមិញ​លុះ​បញ្ចប់​ការប្រកួត គណៈកម្មការ​បានសម្រេច​ឲ្យ​កីឡាក​រថៃ​ឈ្នះ​ដោយ​ពិន្ទុ​។ 

​សូម​ទស្សនា​វីដេអូ​នៃ​ការប្រកួត​៖

ព័ត៌មានផ្សេងទៀត