នាយករដ្ឋមន្ដ្រី​​ម៉ាឡេស៊ី​​ប្រាប់​ប្រជាជន​​​កុំ​សុំឲ្យ​អ្នកដ​ទៃ​មក​ស្ដារ​​សេចក្ដីថ្លៃថ្នូ​រ​​ឲ្យ​ខ្លួនឯង​

06-10-2019 2:19 pm 333
នាយករដ្ឋមន្ដ្រីម៉ាឡេស៊ីលោកម៉ាហាធៀ មហាម៉ាត់

​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​លោក​ម៉ា​ហា​ធៀ មហា​ម៉ាត់ បាន​និយាយ​នៅ​ថ្ងៃទី​០៦​តុលា​នេះ​ថា មានតែ​ប្រជាជន​ម៉ាឡេស៊ី​ប៉ុណ្ណោះ ដែល​អាច​ស្ដារ​សេចក្ដីថ្លែថ្នូ​ររបស់​ខ្លួនឯងបាន ហើយ​ពួកគេ​ត្រូវតែ​ឈប់​ជាបន្ទាន់​កុំ​រំពឹងថា​អ្នកដទៃ​អាចធ្វើ​រឿងនេះ​ជំនួស​បាន​។ នៅក្នុង​កិច្ចប្រជុំ​មួយ​មេដឹកនាំ​វ័យ​ចំណាស់​ជាងគេ​ក្នុង​លោក​រូបនេះ​បាន​បន្ថែមថា សូម្បីតែ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​មេដឹកនាំ​ម៉ាឡេ ក៏​មិន​អាចជួយ​ស្ដារ​ភាពថ្លៃថ្នូរ​របស់​ប្រជាជន​ម៉ាឡេ​បានដែរ ប្រសិនបើ​ពួកគេ​មិន​ព្រម​ធ្វើឲ្យ​ប្រសើរឡើង​នៅក្នុង​សហគមន៍​។ 

​លោក​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​អាច​ធ្វើបាន​ត្រឹមតែ​ផ្ដល់ឱកាស​សម្រាប់​ប្រជាជន​ម៉ាឡេ ចូលរួម​ក្នុង​វិស័យ​នានា​នៅ​ក្នុងប្រទេស ដើម្បី​កសាង​ឡើងវិញ​នូវ​សេចក្ដីថ្លៃថ្នូរ​របស់​ម៉ាឡេស៊ី​ប៉ុណ្ណោះ​។ ផ្ទុយទៅវិញ​រឿងនេះ​នឹង​លំបាក​ប្រសិនបើ​ប្រជាជន​ម៉ាឡេ​ស្ទាក់ស្ទើរ​ក្នុង​ការចូលរួម និង​ការប្រើប្រាស់​ឲ្យបាន​ល្អ​បំផុត​នូវ​ឱកាស​ដែល​ផ្ដល់ឲ្យ​ដោយ​រដ្ឋាភិបាល​៕

ព័ត៌មានផ្សេងទៀត