លោកគួច ចំរើន ៖ជនសង្ស័យមួយចំនួនត្រូវចាប់ខ្លួន ក្រោយមានករណីបាញ់ សម្លាប់ជនជាតិចិនម្នាក់

06-10-2019 10:51 am 714

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ ថា មកដល់ពេលនេះ ជនសង្ស័យមួយចំនួន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន បន្ទាប់ពីមានករណីបាញ់ស្លាប់ជនជាតិចិនម្នាក់ស្លាប់ កាលពីព្រឹកមិញនេះ។

តាមសេចក្ដីរាយការណ៍ ពីសមត្ថកិច្ចបានឲ្យដឹង ថា នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩នេះ មានករណីជនជាតិចិន៣នាក់ អូសជនជាតិចិនម្នាក់ចេញពីរថយន្ត ហើយបាញ់សម្លាប់ភ្លាមៗ។ ហេតុការណ៍នេះ កើតឡើង នៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បានចុះទៅដល់ភ្លាមៗដែរ និងបានឃាត់ខ្លួនជនល្មើសជាជនជាតិចិន២នាក់ ក្នុងចំណោម៣នាក់។ ក្នុងនោះមានបុរសម្នាក់ និងស្រ្ដីម្នាក់ ហើយចំពោះមូលហេតុ នៃការឈានដល់ការបាញ់សម្លាប់នេះ នៅមិនទាន់ដឹងនៅឡើយទេ។

ជាមួយគ្នានេះលោកគួច ចំរើន ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្តព្រះសីហុន បានអរគុណចំពោះកងកម្លាំងមានសមត្ថកិច្ចដែលបានចុះអន្តរាគមន៍ និងឃាត់ខ្លួនសង្ស័យបានភ្លាមៗ និងអរគុណប្រជាពលរដ្ឋ​ដែលបាន​ផ្តល់​ព័ត៌មាន និងចូលរួមសហការ ក្នុងប្រតិបត្តិការបង្ក្រាបករណីល្មើស ដែលកើឡើតនាព្រឹកមិញនេះ៕

ព័ត៌មានផ្សេងទៀត